ប្រភព​ចំណូល​ទាំង​៧​ងាយៗ​​​របស់​សេដ្ឋី​ប្រាក់​លាន​ ដែល​អ្នក​អាច​រៀន​&ធ្វើ​បាន​ឥឡូវ​នេះ

GRANT CARDONE ជា​សេដ្ឋី​ដែល​មាន​ប្រាក់​​រាប់​រាយ​លាន​ដុល្លារ​ម្នាក់​ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​បិតា​ខាង​លក់ ។ សព្វ​ថ្ងៃ​គាត់​កាន់​កាប់​អចលនទ្រព្យ​មាន​តម្លៃ​ប្រមាណ ៣៥០លានដុល្លារ​​​ ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ​ គាត់​ក៏​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​អំពី​​ប្រភព​ចំណូល​ផ្សេង​ៗ​ងាយ​ៗ​ទាំង​៧​​ដែល​អ្នក​អាច​រៀន​និង​អនុវត្ត​តាម​គាត់​បាន​ ។

ប្រភព​ចំណូល​ទាំង​៧​ងាយៗ​​​របស់​សេដ្ឋី​ប្រាក់​លាន​ ដែល​អ្នក​អាច​រៀន​&ធ្វើ​បាន​ឥឡូវ​នេះ
បញ្ជាក់​ ៖ គាត់​ធ្លាប់​ជា​មនុស្ស​ដែល​ក្រីក្រ​ម្នាក់​ ជាមួយ​នឹង​ការ​ខិតខំ​តស៊ូ​​ មិន​ចុះ​ចាញ់​ចុះ​ក្រោយ​ទើប​មាន​លទ្ធផល​ដូច​ថ្ងៃនេះ​ ។

១.ធ្វើ​ការ​ យក​ប្រាក់​ខែ​ ៖
ប្រាក់​ទាំង​នេះ​គឺ បាន​មក​ពី​ធ្វើ​ការ​ ឬ យក​ពេល​វេលា​អ្នក​ទៅ​ប្ដូរ​ជាមួយ​លុយ​ទាំង​នោះ​ អាច​ជា​ប្រាក់​ចំណូល​ប្រចាំ​ខែ​មក​​ពី​ការ​ធ្វើការ​ ឬ ការ​រក​ស៊ី​របស់​ខ្លួន​អ្នក​ផ្ទាល់​​។
មិន​ថា​អ្នក​ធ្វើ​ការ​អោយ​ខ្លួន​ឯង​ ឬ ធ្វើ​ការ​អោយ​អ្នក​ដទៃ​នោះ​ទេ​ ការ​ធ្វើ​បែប​នេះ​សុទ្ធ​តែ​អាច​​ផ្ដល់​ប្រាក់​ដែល​ជា​មូលដ្ឋានគ្រឹះ​ដល់​អ្នក បើ​សិន​អ្នក​មិនទាន់​​ចេះ​វិនិយោគ​លុយ​របស់​អ្នក​នោះ​​ ។

២.កម្រៃ​ផល​ចំណេញ​ ៖
ប្រាក់​ទាំង​នេះ​​គឺ​​ បាន​​មក​ពី​ការ​លក់​ ឬ ការ​ផលិត​របស់​អ្នក​ ។​ អ្នក​អាច​ជា​អ្នក​លក់​បន្ត​ ឬ លក់​យក​កម្រៃ​ជើង​សារ​ (Commission) ពី​ការ​លក់​ផលិត​ផល​ទាំង​នោះ​ ។

៣.ការ​ប្រាក់​ ៖
ប្រាក់​ទាំង​នេះ​គឺ អាច​បាន​មក​ពី​ការ​ដាក់​ក្នុង​ធនាគារ​ ឬ ចង​ការ​ប្រាក់​អោយ​អ្នក​ដទៃ (តុងទីន​ក៏​អាច​រាប់​ចូល​ផង​ដែរ​)​ ។ ជាមួយ​អត្រា​ហានិភ័យ​ទាប​ ការ​ប្រាក់​ដែល​បាន​ក៏​​​ទាប​ដូច​គ្នា​ , ​ដាក់​ប្រាក់​សន្សំ​យក​ការ​ប្រាក់​អាច​ឲ្យ​លុយ​របស់​អ្នក​កើន​ចំនួន​ច្រើន​ តែ​តម្លៃ​របស់​វា​គឺ​ថយ​​ចុះ​ ។

ចុច​ទី​នេះ​ ដើម្បី​អាន​ ៖

៤.ភាគលាភ​ ៖
ប្រាក់​ដែល​អ្នក​អាច​រក​ទទួល​បាន​ពី​ ផល​ចំណេញ​នៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ដែល​អ្នក​បាន​វិនិយោគ​ ។

៥.ប្រាក់​ជួល​ ៖
ជា​ប្រាក់​ដែល​អ្នក​ បាន​មក​ពី​ការ​ជួល​ទ្រព្យ​សម្បត្តិ​របស់​អ្នក​​ ដូច​ជា​ ឡាន​,​ផ្ទះ​ ជា​ដើម​ ។​
GRANT CARDONE ​បាន​ប្រាប់​ថា​ ៩០%នៃ​លុយ​ដែល​គេ​បាន​ គឺ មក​បាន​ពី​ការ​ជួល​នេះ​ឯ​ង​ ។

៦.ការ​កើន​ឡើង​នៃ​ទុន​ ៖
ប្រាក់​នេះ​គឺ​បាន​មក​ពី​ តម្លៃ​នៃ​​ទ្រព្យ​របស់​អ្នក​បាន​កើន​ឡើង​ ដូច​ជា​អ្នក​ទិញ​ ហ៊ុន​ ១​ តម្លៃ ១០ដុល្លារ​ ក្រោយ​មក​វា​កើន​ដល់​ថ្លៃ​ ២០ដុល្លារ​ ឬ ទិញ​ផ្ទះ​តម្លៃ​២០០០០ដុល្លារ ក្រោយមក​អ្នក​អាច​លក់​វា​ក្នុង​តម្លៃ​៣០០០០​ដុល្លារ ។

៧.កម្មសិទ្ធិបញ្ញា​​ ៖
ប្រាក់​ដែល​អ្នក​មាន​ពី​មក​ការ​លក់​កម្មសិទ្ធិ​របស់​អ្នក​ មិនថា​ជា​ ផលិតផល​សម្រេច​ ឬ គំនិត​ នោះ​ទេ​ ។
អ្នក​អាច​បាន​លុយ​ពី​អ្នក​ដែល​បាន​យក​កម្មសិទ្ធិ​របស់​អ្នក​ទៅ​ប្រើ​ប្រាស់​ ។

ចុច​ត្រង់នេះ​ ដើម្បីអាន ៖


  • ប្រភព​ចំណូល​ទាំង​៧​ងាយៗ​​​របស់​សេដ្ឋី​ប្រាក់​លាន​ ដែល​អ្នក​អាច​រៀន​&ធ្វើ​បាន​ឥឡូវ​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: