ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ចិន​រូប​នេះ​ធ្លាប់​លេង​នៅ​ Man Utd តើ​ប្រិយមិត្ត​ណា​ធ្លាប់​ដឹង​ខ្លះ​ ?

ពេល​និយាយ​ពី​កីឡាករ​សញ្ជាតិ​ចិន​ជឿ​ថា​មាន​កីឡាករ​ចំនួន​តិច​ណាស់​ដែល​មាន​ឱកាស​លេង​នៅ​ក្នុង​ក្លឹប​ធំៗ​នៅ​តំបន់​អ៊ឺរ៉ុប​ ។ តែ​យ៉ាង​ណា​ថ្ងៃ​នេះ​ខេមបូមេក​សូម​លើក​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ចិន​មួយ​រូប​ដែល​ធ្លាប់​លេង​នៅ​ក្លឹប​ដ៏​ធំ​គឺ​ Manchester United ។

ដែល​កីឡាករ​រូប​នេះ​មាន​ឈ្មោះ​ថា​ Dong Fangzhuo គេ​ត្រូវ​បាន​ក្លឹប​ Man Utd ទិញ​ពី​ក្លឹប​ Dalian Shide របស់​ប្រទេស​ចិន​ក្នុង​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០០៤​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជា​៥​សែន​ផោន​ ។ ហើយ​គេ​ក៏​ជា​កីឡាករ​អាស៊ី​ខាង​កើត​ដំបូង​គេ​ដែល​ក្លឹប​ Man Utd ទិញ​ចូល​ផង​ដែរ​ ។ តែ​យ៉ាង​ណា​ក្នុង​ពេល​មក​ដល់​ Man Utd ដំបូង​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ទាន់​អាច​លេង​បាន​ឡើយ​ព្រោះ​មិន​ទទួល​បាន​លិខិត​អនុញ្ញាត​ការ​ងារ​ ។ ដូចនេះ​ហើយ​ទើប​ក្លឹប​ Man Utd ក៏​សម្រេច​ចិត្ត​ឲ្យ​ក្លឹប​ Royal Antwerp ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទី​១​នៃ​ប្រទេស​បែលហ្ស៊ិក​ ខ្ចី​ជើង​កីឡាករ​ Dong ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ឲ្យ​បាន​ក្រាស់​ក្រែល​ ។

កីឡាករ​ Dong ត្រូវ​បាន​ក្លឹប​ Royal Antwerp ខ្ចី​ជើង​រហូត​ដល់​ជិត​៣​ឆ្នាំ​ ហើយ​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ​នឹង​ក្លឹប​នៅ​ប្រទេស​បែលហ្ស៊ិក​មួយ​នេះ​ កីឡាករ​ Dong បាន​ស៊ុត​បញ្ចូល​បាន​ចំនួន​៣៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧៦​ប្រកួត​ ។ ហើយ​ទី​បំផុត​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០០៦​កីឡាករ​ Dong ក៏​ទទួល​បាន​លិខិត​អនុញ្ញាត​ការងារ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​គឺ​៣​ឆ្នាំ​ក្រោយ​ការ​ចុះ​កុងត្រា​ដំបូង​ជាមួយ​ Man Utd ។

តែ​វា​ពិត​ជា​រឿង​មិន​ល្អ​មួយ​សម្រាប់​ Dong ព្រោះ​ពេល​មាន​សិទ្ធ​លេង​ក្នុង​ប្រទេស​អង់គ្លេស​បាន​ហើយ​គេ​បែរ​ជា​មិន​បាន​ជាប់​ជម្រើស​របស់​ Man Utd ទៅ​វិញ​ដោយ​នៅ​ក្នុង​រដូវ​កាល​២០០៦-២០០៧​គេ​បាន​បង្ហាញ​ខ្លួន​តែ​១​ប្រកួត​ប៉ុណ្ណោះ​ ហើយ​ក្រោយ​មក​នៅ​រដូវ​កាល​២០០៧-២០០៨​គេ​បង្ហាញ​ខ្លួន​ត្រឹម​២​ប្រកួតតែ​យ៉ាង​ហោច​ណាស់​ក្នុង​នោះ​ក៏​មាន​មួយ​ប្រកួត​នៅ​  Champion League ផង​ដែរ ។ ដោយ​សារ​តែ​មិន​សូវ​បាន​លេង​ដូចនេះ​ទើប​​នៅ​ថ្ងៃ​ទី​២៧​សីហា​ឆ្នាំ​២០០៨​កីឡាករ​ Dong Fangzhou បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Dalian Shide ក្នុង​ប្រទេស​ចិន​វិញ​ ។

បើ​ទោះ​ជា​កីឡាករ​ Dong មាន​ឱកាស​លេង​តិច​មែន​ទែន​នៅ​ Man Utd តែ​យ៉ាង​ណា​គេ​ក៏​ជា​កីឡាករ​សញ្ជាតិ​ចិន​មួយ​រូប​ដែល​មាន​ឱកាស​លេង​នៅ​ក្លឹប​ដ៏​ធំ​មួយ​នេះ​ដែរ​ ។ សូម​រំលឹក​ផង​ដែរ​ថា​កីឡាករ​ Dong ធ្លាប់​បាន​សាង​រឿង​អស្ចារ្យ​មួយ​ជាមួយ​ក្លឹប​ Royal Antwerp គឺ​នៅ​រដូវ​កាល​២០០៥-២០០៦​គឺ​គេ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ក្រប​ខណ្ឌ​ទី​២​នៃ​ប្រទេស​បែលហ្ស៊ិក​ ដោយ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៨​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​៣០​ប្រកួត​ ហើយ​ក្នុង​នោះ​ក៏​មាន​ Hat-trick ចំនួន​២​ប្រកួត​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ចិន​រូប​នេះ​ធ្លាប់​លេង​នៅ​ Man Utd តើ​ប្រិយមិត្ត​ណា​ធ្លាប់​ដឹង​ខ្លះ​ ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: