​បុរស​គ្រប់​រូប​គូរ​អាន​បណ្ដាំ​ឪពុក​២៣​ចំណុច​នេះ​សិន​មុន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ណា​ម្នាក់​

ពាក្យពេចន៍របស់ឪពុកទៅកាន់កូនប្រុសអំពីអាពាហ៍ពិពាហ៍៖

១. កូនប្រុស, ប្រសិនបើកូននៅតែចំណាយលុយលើមនុស្សស្រី ហើយនាងមិនដែលសួរកូនអំពីរឿងសន្សំ ឬរកស៊ីអ្វីនោះ, ហើយនាងគិតតែពីរឿងចំណាប់អារម្មណ៍លើនាងក៏អត់ កូនកុំរៀបការនឹងនាងឲ្យសោះ។

២. កូនប្រុស, ស្ត្រីអាចក្លាយជាប្រពន្ធល្អបាន ខ្លះអាចធ្វើជាម្ដាយដ៏ល្អសម្រាប់កូនរបស់កូនបាន ប៉ុន្តែប្រសិនបើកូនរកបានស្ត្រីណាម្នាក់ដែលប្រៀបបាននឹងម្ដាយនឹងកូនរបស់កូន ហើយនិងក្រុមគ្រួសាររបស់កូន សូមកូនកុំបោះបង់នាង។

៣. កូនប្រុស, កុំបង្ខាំងប្រពន្ធទៅនឹងចង្ក្រានឲ្យសោះ កុំមានគំនិតបែបនឹង។ សូម្បីតែសព្វថ្ងៃមនុស្សក៏ធ្វើស្រែរៀងរាល់ព្រឹកដែរ។

៤. កូនប្រុស, ប្រសិនបើកូនគិតថាខ្លួនឯងជាមេគ្រួសារ កូនកុំអាងថាដោយសារតែកូនជាអ្នករកលុយ តែត្រូវសម្អាងថាតើកូនអាចឃើញស្នាមញញឹមលើមុខប្រពន្ធកូនបានឬអត់។

៥. កូនប្រុស, ប្រសិនបើកូនចង់រស់បានយូរអង្វែង កូនត្រូវឲ្យប្រពន្ធកូនជាអ្នកទុកដាក់លុយកាក់។ វានឹងធ្វើឲ្យនាងពិបាកចាយ ព្រោះតែនាងត្រូវគិតលើរឿងចំណាយរបស់គ្រួសារ។ បើកូនកាន់លុយខ្លួនឯង នាងនឹងសុំលុយកូនរហូត ទោះបីជារឿងខ្លះត្រូវបង់រួចហើយក្តី។

៦. កូនប្រុស, កុំបង្កហិង្សាលើប្រពន្ធ។ ការឈឺចាប់លើរាងកាយរបស់នាង មិនស្មើនឹងផ្លូវចិត្តដែលខូចខាតទេ។ ហើយកូននឹងពិបាករស់នៅជាមួយមនុស្សស្រីដែលមានរបួសផ្លូវចិត្តមិនខាន។

៧. កូនប្រុស, ប្រសិនបើកូនរៀបការរួច ហើយកូនធ្វើខ្លួនដូចនៅលីវ កូនប្រាកដជានៅលីវម្ដងទៀត។

៨. កូនប្រុស, កាលពីមុនមនុស្សប្រុសមានប្រពន្ធច្រើនកូនច្រើន គឺដោយសារតែយើងមានស្រែច្រើនដើម្បីធ្វើ ឥលូវស្រែគឺសល់តិចតួច អញ្ចឹងហើយគួរតែរក្សាប្រពន្ធឲ្យបានជាប់។

៩. កូនប្រុស, កន្លែងដែលម៉ែឯងនិងឪជួបគ្នាដើម្បីញុំាបាយគ្រាន់តែ(ជា)ដើមឈើមួយដើមទេ មិនមែនដូចសព្វថ្ងៃ មានភោជនីយដ្ឋាននោះទេ តែកូនត្រូវចាំ ចំណងរបស់ម៉ែនិងពុកជាប់លាប់គ្នាខ្លាំងជាងអ្នកនៅក្នុងភោជនីយដ្ឋាន។

១០. កូនប្រុស, កុំកិបគេងលុយទៅមនុស្សស្រីរាងស្អាតទាំងនោះពេលដែលកូនមាន ពួកនោះវាមិនធ្លាប់ដឹងថាលុយពិបាករកប៉ុនណាទេ។ កូនត្រូវចំណាយលុយលើមនុស្សស្រីម្នាក់ដែលតែងតែរុញកូនទៅដល់គោលដៅតាំងពីបាតដៃទទេមក។

១១. កូនប្រុស, ពេលដែលឪគប់ថ្មឬក៏ហួចទៅបង្អួចផ្ទះម៉ែកូន មិនមែនពុកច្រលើមទេ គឺពុកគ្រាន់តែឲ្យសញ្ញាថាពុកនឹកម៉ែរបស់កូន។

១២. កូនប្រុស, កូនត្រូវចាំ នៅពេលកូននិយាយថាប្រពន្ធកូនមានចរិតប្លែក កូនត្រូវដឹងថា កូនក៏ប្លែកអ្វីម្យ៉ាងដែរ។

១៣. កូនប្រុស, ម៉ែរបស់កូនជិះកង់នោះជាមួយឪមុនពេលដែលឪទិញឡាន។ មនុស្សស្រីណាក៏ដោយដែលមិនចេះរអូរពេលកូនក្រក៏មិនចេះអំណរពេលកូនមានដែរ។

លោកDavid Beckham និង Victoria ចាប់ផ្ដើមជាមួយគ្នាតាំងពីផ្ទះល្វែងមួយ រហូតដល់មានផ្ទះដ៏ធំតម្លៃ១០លានដុល្លារ

១៤. កូនប្រុស, កុំប្រៀបធៀបប្រពន្ធកូនទៅនឹងស្រីដទៃ។ នាងក៏អាចធុញទ្រាន់នឹងកូនដែរ គ្រាន់តែនាងមិនដែលប្រៀបធៀបកូនទៅនឹងប្រុសដទៃទេ។

១៥. កូនប្រុស, ប្រសិនបើប្រពន្ធកូនទាមទារសិទ្ធស្មើគ្នា កូនត្រូវយកលុយដែលត្រូវបង់ថ្លៃគ្រប់យ៉ាងចែកជាពីរ ហើយឲ្យនាងចេញពាក់កណ្ដាលទៅ។

១៦. កូនប្រុស, ម្ដាយរបស់កូនជាមនុស្សស្រីក្រមុំព្រហ្មចារីពេលជួបឪ ដូច្នេះហើយពុកចំណាយពេលយូរទម្រាំឪពុករបស់គាត់ព្រមឲ្យមកឪ។ ប៉ុន្តែបើប្រពន្ធកូនមិនក្រមុំទេ កុំបន្ទោសនាង អ្វីដែលពុកមិនដែលប្រាប់កូននោះគឺ មនុស្សស្រីគេមើលលើគុណសម្បត្តិ។

១៧. កូនប្រុស, ឪមិនបានឲ្យប្អូនស្រីកូនទៅសាលាព្រោះតែឪល្ងង់នោះ(ទេ)។ កូនកុំធ្វើកំហុសដូចឪ។ មនុស្សស្រីដែលជោគជ័យប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមនុស្សប្រុសទៅជាមនុស្សធម្មតា មិនអស្ចារ្យដូចជំនាន់ឪទេ។

១៨. កូនប្រុស, ម៉ែកូនធ្លាប់ចាប់ទាញឪស្ទើររហែកអាវ ព្រោះតែគាត់ខឹងឪ តែឪមិនបានលើកដៃតបវិញទេ ហើយឪមានមោទនភាពណាស់ដែលឪមិនដែលវៃម៉ែកូនសូម្បីតែម្តងឡើយ។

១៩. កូនប្រុស, ជំនាន់ឪ មនុស្សស្រីមានសម្រស់ធម្មជាតិ ហើយឪមិនកុហកកូនទេ។ អ្នកខ្លះមានរូបលើដងខ្លួន ដែលសម័យឥលូវគេហៅថា ចាក់សាក់។ ប៉ុន្តែយ៉ាងណាស្រីៗជំនាន់នោះ ក៏មិនដែលលេចលើស្មើក្រោមដូចឥលូវដែរ។

២០. កូនប្រុស, ពុកម៉ែមិនចង់លូកដៃរឿងកូនទេ បើមានរឿងអ្វីឈ្លោះគ្នា កូនដោះស្រាយខ្លួនឯងទៅ ប្រសើរជាងឲ្យពុកម៉ែដោះស្រាយ។

២១. កូនប្រុស, ត្រូវចាំ ឪទិញម៉ាស៊ីនដេរឲ្យម្ដាយកូនមុនគេបង្អស់។ កូនត្រូវបំពេញក្តីស្រមៃរបស់ប្រពន្ធ ឲ្យដូចកូនបំពេញក្តីស្រមៃខ្លួនឯងដែរ។

២២. កូនប្រុស, កុំបោះបង់ឪពុកម្តាយ។ វាជារឿងសម្ងាត់របស់មនុស្សចាស់ដែលតែងចង់ឲ្យកូនមើលថែខ្លួន។ កូនគង់តែមានកូនមើលថែដែរទេ។

២៣. កូនប្រុស, បួងសួងសម្រាប់គ្រួសារកូន។ រឿងខ្លះកើតឡើងកូនស្មានមិនត្រូវមុនទេ។ បួងសួងដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឲ្យជួយបីបាច់ថែរក្សាអ្នករាល់គ្នា រៀងរាល់ថ្ងៃណាកូន។

(អត្ថបទដើមនេះសរសេរនិងរៀបរៀងដោយ នៅក្នុងទំព័រTrollសំខាន់អូនស្អាត ពួកយើងគ្រាន់តែកែនូវអក្ខរាវិរុទ្ធដែលសរសេរខុសមួយចំនួនតូចប៉ុណ្ណោះ)

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • ​បុរស​គ្រប់​រូប​គូរ​អាន​បណ្ដាំ​ឪពុក​២៣​ចំណុច​នេះ​សិន​មុន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ណា​ម្នាក់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: