បុរស​​ប្រើ​ប្រាស់​ Taxi ដើម្បី​សុំ​ទោស​ភរិយា​របស់​គាត់​

នេះ​ជា​វិធីសាស្រ្ត​សុំទោស​មួយ​ដែល​ថ្មី និង​ប្លែក ដែល​បុរស​ជន​ជាតិ​ចិន​ម្នាក់​ឈ្មោះ​ថា​ Yibin បាន​ប្រើ​ដើម្បី​សុំទោស​ភរិយា​ជាទី​ស្រលាញ់​របស់​គាត់។

កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​លោក Yibin បាន​ចំណាយ​ប្រាក់ ១០០០០យ័ន (១៥៣៧ ដុល្លារ​អាមេរិក) ដើម្បី​ដាក់​ពាក្យ​ថា “I’m really sorry! Please forgive me ” (បង​សុំទោស !! សូម​អភ័យ​ទោស​ឲ្យ​បង​ផង​) នៅ​លើ​ប្រអប់​ភ្លើង​ដែល​នៅ​លើ​ដំបូល​រថយន្ត​ដើម្បី​ឲ្យ​ភរិយា​របស់​គាត់​បាន​ឃើញ និង​ដឹង​ថា គាត់​បាន​ដឹង​កំហុស​ហើយ​។​ គាត់​ជ្រើស​រើស​ការ​សុំទោស​ជា​សាធារណៈ​បែប​នេះ​គឺ​គ្រាន់​តែ​ចង់​បាន​ការ​អភ័យទោស​ពី​ភរិយា​របស់​គាត់​តែ​ប៉ុណ្ណោះ​ ដោយ​មិន​ចង់​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ឡើយ។

ចំណែក​ឯ​ភរិយា​របស់​គាត់​ពិត​ជា​ភ្ញាក់​ផ្អើល​ពេល​បាន​ឃើញ​បែប​នេះ​ នាង​បាន​និយាយ​ថា​នាង​មិន​ដែល​ឃើញ​ការ​សុំទោស​បែប​នេះ​ឡើយ​ក្នុង​ជីវិត​របស់​នាង​។ ប៉ុន្តែ​នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ការ​សុំទោស​នេះ​ទទួល​បាន​សញ្ញា​វិជ្ជមាន​ពី​ភរិយា​របស់​គាត់​ឬ​ក៏​អត់​៕

ប្រែសម្រួល ៖ K3
ប្រភព ៖


  • បុរស​​ប្រើ​ប្រាស់​ Taxi ដើម្បី​សុំ​ទោស​ភរិយា​របស់​គាត់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: