5យ៉ាង​ដែល​អ្នក​ប្រើប្រាស់ Google Map នៅ​លើ​ Android អាច​ធ្វើ​បាន​តែ អ្នក​ប្រើ​ iPhone មិន​អាច​

Google Map គឺ​ជា​កម្មវិធី​បង្ហាញ​ផ្លូវ​ក្នុង​ទូរសព្ទ​ដៃ​ដ៏​ពេញ​និយម​បំផុត​ ដែល​មាន​មនុស្ស​រាប់លាន​អ្នក​កំពុង​ប្រើ​ប្រាស់​មិន​ថា អ្នក​ប្រើ​ប្រាស់ Android ឬiOS ទេ។យ៉ាង​ណា​មិញ​ សម្រាប់​ឧបរណ៏​ដែល​ដំណើរ​ការ​ដោយiOS ក្រុមហ៊ុនGoogle មិន​បាន​បំពាក់​មុខងារ​អោយ​ពេញ​លេញ​ដូច​ ឧបករណ៏​ដែល​ដើរ​ដោយ​ប្រពន្ធ័ Android របស់​ក្រុមហ៊ុន​ខ្លួន​ទេ​។​

ខាង​ក្រោម​នេះ​គឺ​ជា ចំនុច​ទាំង​៥​យ៉ាង ដែល​អ្នក​ប្រើ​ប្រាស់​ iOSមិន​អាច​ធ្វើ​បាន​:

1. អាច​ប្រើប្រាស់​ Google Mapsដោយ​គ្មានInternet

អ្នក​ប្រើ​ប្រាស់​ Androidអាច​ប្រើ​ប្រាស់​ Google Mapsបាន​គ្រប់​ពេល​វេលា​ និង​គ្រប់​ទីកន្លែង​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​អ៊ីនធឺណេត​ដូច​អ្នក​ប្រើ​កម្មវិធី​នេះ​នៅ​លើ iPhone។តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ប្រើ​ប្រាស់​Android​អាច​ប្រើ​ដោយ​គ្មាន​អ៊ីនធឺណេត​បាន​ លុះ​ត្រា​តែ​លោក​អ្នក​បាន​ដោន​ឡូត​ទុក​នូវ​ទិន្នន័យ​តាម​តំបន់​ទុក​ជាមុន​សិន​។

2. ប្រើ​កម្មវិធី​នេះ​ដើម្បី​ស្វែង​រក​ស្ថានីយ​ប្រេង​ដែល​មាន​តម្លៃ​ថោក ក្បែរ​កន្លែង​របស់​អ្នក​

នៅ​ក្នុង​ប្រទេស​យើង មុខងារ​នេះ​មិន​អាច​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​អ្នក​កំពុង​ប្រើ​ប្រាស់​ប្រពន្ធ័​Androidក៏​ដោយ។

3. បង្ហាញ​ហាង​អាហារ​មួយ​ចំនួន​តាម​ដង​ផ្លូវ​ដែល​អ្នក​ធ្វើ​ដំណើរ​

មុខងារ​នេះ​ពិត​ជា​មាន​ភាព​ឆ្លាត​វៃ​ណាស់​ ព្រោះ​វា​អាច​បង្ហាញ​ទីតាំង​ ហាង​កាហ្វេ​ឬ​ភោជនីយដ្ធាន​តាម​ផ្លូវ​ដែល​យើង​ធ្វើ​ដំណើរ​ ហើយ​វា​នឹង​គណនា​រយះ​ពេល​បន្ថែម​លើ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​ដៅ​ភ្លាម បើសិន​ជា​យើង​ជ្រើស​រើស​ថា​នឹង​ឈប់​ចូល​ហាង​ណា​មួយ​។​

យ៉ាង​ណា​មិញ​មុខ​ងារ​ហាក់​ដូច​ជា​មិន​ទាន់​មាន​នៅ​ឡើយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​លោក​អ្នក​អាច​សាកល្បង​បាន ព្រោះ​ជួន​កាលGoogle អាច​នឹង​Update​រួច​រាល់​ហើយ​ ដោយ​សារ​តែ​Google តែង​តែ​ធ្វើការ​Updateជា​ញឹក​ញាប់​ដែរ​។​

4. អាច​អោយ​អ្នក​ដឹង​ពី​រយះ​កំពស់​ដែល​យើង​ស្ថិត​នៅ​ បើសិន​ជា​យើង​ធ្វើ​ដំណើរ​ដោយ​កង់​

នៅ​ក្នុង​កម្មវិធី​នេះ អាច​គណនា​រយះ​ពេល​អោយ​យើង​បាន​ តែ​យើង​ក៏​ត្រូវ​ជ្រើសរើស​មធ្យោបាយ​សិន​ដែរ​ដូច្នេះ​បើ​សិន​ជា​យើង​ជ្រើស​រើស​ធ្វើ​ដំណើរ​ដោយ​កង់​នោះ ​វា​នឹង​ប្រាប់​ពី​រយះ​កំពស់​បន្ថែម​ទៅ​។​ នេះ​ប្រហែល​ជា​ក្រុមហ៊ុន​ចង់​បញ្ជាក់​ថា​យើង​កំពុង​ជិះ​ឡើង​ឬ​ចុះ​ចំណោត​ហើយ​មើល​ទៅ​។​

5.ប្រើ​ប្រាស់​ដោយ​សម្លេង​

មុខងារ​នេះ​នឺង​ដំណើរ​ការ​ដោយ​គ្រាន់​តែ​យើង​និយាយ​​ ”OK Google” និង​អ្វី​ដែល​យើង​ចង់​បញ្ជា​ ហើយ​វា​នឹង​ឆ្លើយ​តប​មក​វិញ​ជា​សម្លេង​ដូចគ្នា​។ ដូចនេះ​អ្នក​មិន​បាច់​ងាក​មក​មើល​អេក្រង់​ នៅ​ពេល​កំពុង​បើកបរ​នោះ​ទេ។

សរុប​មក​បើ​ទោះ​ជា​អ្នក​ប្រើប្រាស់ Android​អាច​ប្រើ​មុខងារ​ពិសេស​មួយ​ចំនួន​ដែល​គ្មាន​នៅ​iOS​បាន​មែន​ តែ​វា​នៅ​តែ​ចោទ​ជា​បញ្ហា​សម្រាប់​អ្នក​ប្រើប្រាស់ Androidនៅ​កម្ពុជា​បច្ចុប្បន្ន​ ដោយ​សារ​តែ​មុខងារ​ខាង​លើ​ខ្លះ​មិន​អាច​ប្រើ​បាន​នៅ​ស្រុក​យើង​។ ក៏​ប៉ុន្តែ​យើង​សង្ឈឹម​ថា​យើង​នឹង​អាច​ប្រើប្រាស់​បាន​នា​ពេល​ខាង​មុខ​នេះ​ទៅ​ចុះ​៕

ប្រែសម្រួលដោយ ៖ Leng Kim


  • 5យ៉ាង​ដែល​អ្នក​ប្រើប្រាស់ Google Map នៅ​លើ​ Android អាច​ធ្វើ​បាន​តែ អ្នក​ប្រើ​ iPhone មិន​អាច​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: