ខ្សែ​បម្រើ​សញ្ជាតិ​ទួគី​ដែល​ជំនាញ​ទាត់​បាល់​ Free Kick កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona នឹង​ Man Utd

ក្លឹប​ Barcelona នឹង​ Man Utd កំពុង​តែ​ដាក់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​បម្រើ​សញ្ជាតិ​ទួគី​ដែល​កំពុង​លេង​នៅ​ក្លឹប​ Bayer Leverkusen គឺ​កីឡាករ​ Hakan Calhanoglu ។

តែ​យ៉ាង​ណា​ក្លឹប​ធំៗ​ទាំង​២​មិន​ទាន់​បាន​ធ្វើការ​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ​នោះ​ទេ​ ខណៈ​ដែល​ក្លឹប​  Bayer Leverkusen បាន​បង្ហើប​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​ព្រម​លក់​ក្នុង​តម្លៃ​សម​ស្រប​ណា​មួយ​ តែ​ពួក​គេ​ក៏​ផ្ដល់​ឱកាស​នៃ​ការ​សម្រេច​ចិត្ត​ដល់​កីឡាករ​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ចាប់​ផ្ដើម​សាង​ភាព​លេច​ធ្លោ​របស់​គេ​អំឡុង​ពេល​នៅ​ក្លឹប​ Hamburger SV ក្នុង​រដូវ​កាល​២០១៣​-២០១៤​ ដោយ​កាល​នេះ​គេ​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់​ក្នុង​បង្ហាញ​ខ្លួន​៣៨​ប្រកួត​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ក្នុង​១១​គ្រាប់​នោះ​គឺ​៤​គ្រាប់​បាន​មក​ពី​ការ​ស៊ុត​ Free Kick ដ៏​អស្ចារ្យ​ ។

ដោយ​សារ​ឃើញ​សមត្ថភាព​ដ៏​ល្អ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​ក្លឹប​ Bayer Lerverkusen ព្រម​ចំណាយ​លុយ​ប្រមាណ​១៤,៥លាន​អ៊ឺរ៉ូ​ដើម្បី​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Hamburger SVនៅ​ខែ​កក្កដា​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ផ្លាស់​មក​ក្លឹប​ Leverkusen ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​នៅ​តែ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ​បន្ត​ទៀត​ដោយ​នៅ​រដូវ​កាល​២០១៤-២០១៥​គេ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៨​ប្រកួត​ហើយ​ក្នុង​នោះ​គ្រាប់​បាល់​បាន​ពី​ការ​ស៊ុត​ Free Kick មាន​ចំនួន​៣​គ្រាប់​ ។

តោះ​ទស្សនា​ការ​ស៊ុត​  Free Kick ដ៏​អស្ចារ្យ​របស់​គេ​តិច​មើល​អស្ចារ្យ​ប៉ុណ្ណា​​ដែរ​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​បម្រើ​សញ្ជាតិ​ទួគី​ដែល​ជំនាញ​ទាត់​បាល់​ Free Kick កំពុង​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona នឹង​ Man Utd已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: