លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដែល​នឹង​បំពាក់​លើ​iPhone 5se ដែល​ត្រៀម​ចេញ​នា​ខែ​ក្រោយ​នេះ

បើ​សិន​ជា​លោក​អ្នក​តែង​តែ​តាម​ដាន​រាល់​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មី ៗ​ជា​មួយ​ខេមបូមេក​នោះ លោក​អ្នក​ប្រាកដ​ជា​បាន​ដឹង​រួច​មក​ហើយ​ពី គម្រោង​របស់​apple ដែល​ត្រៀម​បញ្ចេញ iPhone មួយ​ស៊េរី​ទៀត​ដែល​មាន​អេក្រង់​៤អ៊ីញ​។​iPhone 5se ជា​ឈ្មោះ​ដែល​បាន​បែក​ធ្លាយ​នា​ពេល​កន្លង​មក​នឹង​ចេញ​បង្ហាញ​មុខ​មាត់​ពិត​របស់​វា​នា​ខែ​មិនា​ខាង​មុខ​ជា​នឹង​iPad Air 3 ផង​ដែរ។

អ្វី​ដែល​យើង​បាន​ដឹង​នា​ពេល​នេះ​គឺ​iPhone 5se នឹង​បំពាក់​ដោយ​បន្ទះ​ឈីប​A9 ដូច​គ្នា​ទៅ​នឹង​iPhone 6s ផង​ដែរ។​បាន​សេចក្ដី​ថា​វា​មាន​កម្លាំង​ម៉ាស៊ី​ន​ខ្លាំង​មិន​ចាញ់​6s នោះ​ទេ។​ក្រៅពី​នេះ​ក៏​នឹង​បំពាក់​មុខ​ងារ​ពិសេស​ៗ​ផង​ដែរ​ដូច​ជា​Apple pay, Live photo ជា​ដើម។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​Apple បាន​បោះ​បង់​iPhone អេក្រង់​តូច​ជា​មួយ​រួប​រាង​តូច​ល្មម​ចាប់​ពី​ជំនាន់​iPhone 6 មក​ដែល​កាល​ណោះ​មាន​ទាំង​ការ​សាទរ​គាំ​ទ្រ​ក៏​ដូច​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ។​នា​ពេល​នេះ​Apple ទំនង​ជា​ចង់​បំពេញ​ចិត្ត​អតិថិជន​ខ្លួន​ឡើង​វិញ​ដោយ​បញ្ចេញ​ស៊េរី​ថ្មី​មាន​កម្លាំង​ខ្លាំង​ហើយ​មាន​អេក្រង់​តូច​ល្មម​​ក៏​ដូច​ជា​បង្កើត​ជម្រើស​អោយ​អតិថិជន​ខ្លួន​ផង​ដែរ៕

ប្រភព ៖

ដោយ ៖ Leng Kim


  • លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដែល​នឹង​បំពាក់​លើ​iPhone 5se ដែល​ត្រៀម​ចេញ​នា​ខែ​ក្រោយ​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: