ប្រកួត​ដើម្បី​ការងារ​មនុស្សធម៌​មែន​តែ Dortmund ស៊ុត​១៧​គ្រាប់​បំបាក់​ក្រុម Olympian ឡើង​ស្ពឹក​មុខ​

គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម Borussia Dortmund លោក Thomas Tuchel ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល​មក​ដល់ ដោយ​ជួយ​អោយ Dortmund ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៧​គ្រាប់​ពេល​ប៉ះ​ក្រុម​ German Olympian ក្នុង​ការ​ប្រកួត​ដើម្បី​ការងារ​មនុស្សធម៌​មួយ ។

លោក Tuchel គឺ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Dortmund ជំនួស​លោក Jurgen Klopp ដែល​លា​លែង​ពី​ដំណែង​ក្រោយ​បញ្ចប់​រដូវ​កាល​ចាស់​បន្ទាប់​ពី​ដឹកនាំ​មិន​បាន​ល្អ ។ ដោយ​ក្នុង​ការ​ប្រកួត​ត្រឹម​តែ​៣៥​នាទី​ប៉ុណ្ណោះ​ខ្សែ​ប្រយុទ្ធ​របស់ Dortmund កីឡាករ Pirre-Emerick Aubameyang អាច​រក​បាន Hat-trick ខណៈ​កីឡាករ Jonas Hofmann និង​កីឡាករ Ciro Immobile ​អាច​រក​បាន Hat-trick ដូចគ្នា​នៅ​ក្នុង​តង់​ទី​២ ។

ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​មាន​អ្នក​ចូល​រួម​ទស្សនា​ប្រមាណ​ ៤១២០០ នាក់ ហើយ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ២៥០០០០ អ៊ឺរ៉ូ​អោយ​ទៅ​មូល​និធិ Deutsche Sporthlife ៕

ប្រភព ៖ 
ប្រែសម្រួលដោយ ៖ វិចទ័រ


  • ប្រកួត​ដើម្បី​ការងារ​មនុស្សធម៌​មែន​តែ Dortmund ស៊ុត​១៧​គ្រាប់​បំបាក់​ក្រុម Olympian ឡើង​ស្ពឹក​មុខ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: