គន្លឹះ​ជំនាញៗ អាច​បំបាត់​ការឈឺចាប់ ពេល​មក​រដូវ​បាន​

គន្លឹះ​ជំនាញៗ អាច​បំបាត់​ការឈឺចាប់ ពេល​មក​រដូវ​បាន​

​បើសិន​ជា​អ្នក កំពុងតែ​មាន​បញ្ហា​ឈឺចាប់​ធ្ងន់ធ្ងរ ក្នុង​ពេល​មក​រដូវ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការឈឺចាប់​ម្តងៗ​ជា​រៀងរាល់​ខែ​នោះ ប្រហែល​ចា​មិនមែន​រឿង​ល្អ​ឡើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ប្រុងប្រយ័ត្ន ទៅលើ​របប​អាហារ និង​ញ៉ាំ​អាហា​រណា ដែល​សម្បូរ​ជាតិ​ទឹក និង​ជីវជាតិ​ឲ្យបាន​ច្រើន​វិញ ទើប​អាច​សម្រួល​ដល់​ការឈឺចាប់​បាន​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ជំនាញ ដែល​អាច​បំបាត់​ការឈឺចាប់ ក្នុង​ពេល​មក​រដូវ​បាន​។

ទឹ​កក្តៅ​
វិធីសាស្ត្រ​ព្យាបាល ដោយ​ខ្លួនឯង​ដ៏​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការបំបាត់​ការឈឺចាប់​នោះ គឺ​ការប្រើប្រាស់​ទឹក​ក្តៅស្អំ​ពោះ និង​ពោះ​ផ្នែក​ខាងលើ​។ វា​មិន​ត្រឹមតែ​សម្រួល ដល់រ​បត់​ឈាម​រត់​ទេ តែ​ក៏​ជួយ​បន្ធូរ​សាច់ដុំ​ពោះ និង​បំបាត់​ការឈឺចាប់​ដែរ​។

ញ៉ាំ​បន្លែ​ពណ៌​បៃតង​
ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង ឲ្យបាន​ច្រើន​ដូចជា ត្រសក់ ស្ពៃ និង​ឃឹនឆាយ​ជាដើម ជាពិសេស ក្នុង​ពេល​មក​រដូវ​តែម្តង ដើម្បី​បំបាត់​ការឈឺចាប់​។ បន្លែ​ទាំងនេះ ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម និង​បង្កា​រការ​ហើម​ពោះ កាន់តែខ្លាំង​ក្នុង​ពេល​មក​រដូវ​។

ញ៉ាំ​កាល់ស្យូម​ច្រើន​
ជាតិ​កាល់ស្យូម ត្រូវបាន​គេ​ស្គាល់​ថា អាច​ជួយ​បន្ធូរ​សាច់ដុំ​បាន ដូច្នេះ ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​មួយ​នេះ ក្នុង​ពេល​មក​រដូវ អាច​បំបាត់​ការឈឺចាប់ បែបរ​មួល​ក្នុង​ពោះ​បាន​។ ក្រៅពី​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ អ្នក​គួរតែ​ញ៉ាំ​បន្ថែម នូវ​ប្រូ​ខូលី​ទៀត ព្រោះ​វា​ក៏​មាន​ប្រយោជន៍ ចំពោះ​សុខភាព​ដូច​ទឹកដោះគោ​ដែរ​។

ញ៉ាំ​ទឹក​

តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ទឹក​តិច អាច​ជា​ហេតុផល​នាំ​ឲ្យ​ឈឺពោះ​ធ្ងន់ធ្ងរ ក្នុង​ពេល​មក​រដូវ​ដែរ​ទេ​? ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​កាន់តែច្រើន ជាពិសេស ក្នុង​ពេល​មក​រដូវ​តែម្តង ព្រោះ​វា​អាច​ជួយ​បំបាត់ ការស្ទះ​នានា​ក្នុង​អាង​ត្រគាក និង​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅក្នុង​ស្បូន និង​ទ្វារមាស ដូច្នេះ ការឈឺចាប់​ក៏បាន​ទៅ​តាម​គ្នា​ដែរ​។

ហាត់​ក្បាច់​យូហ្កា​
ការ​ហាត់ប្រាណ​ក្នុង​ពេល​មក​រដូវ មិន​ត្រឹមតែ​ជំរុញ​ដល់​របត់​ឈាម​រត់ កាន់តែ​ស្រួល​ទេ តែ​ក៏​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ដែរ​។ អ្នក​អាច​ហាត់​ក្បាច់​យូ​ហ្គា បែប​ធម្មតាៗ​ក៏​បាន​ដែរ​។ យ៉ាងណាមិញ ចូរ​ចៀសវាង​ការ​ហាត់ប្រាណ ដែល​ប្រើ​កម្លាំង​ខ្លាំង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។