Real Madrid យក​ឈ្នះ​លើ​ Inter Milan ដោយលទ្ធផល៣ទល់នឹង០

កាល​ពី​ម្សិល​មិញ​ក្លឹប​ Real Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៣ទល់នឹង០​លើ​ក្លឹប​ Inter Milan ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​ពហុកីឡាដ្ឋាន​នៅ​ទីក្រុង​ Guangzhou នៃ​ប្រទេស​ចិន​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​កីឡាករ Jese Rodrigue ធ្វើ​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​២៩ឲ្យ Real Madrid ខណៈ​គ្រាប់​ទី២របស់​ Real Madrid រក​បាន​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​កីឡាករ​ Raphael Varane នៅនាទី៥៦ ដោយ​ឡែក​នៅ​នាទី​៨៩កីឡាករ​ឆ្នើម​សញ្ជាតិ​កូឡុំប៊ី​ James Rodrigue ជា​អ្នក​រក​គ្រាប់​ទី៣​ឲ្យ​ Real Madrid បាន​សម្រេច​ដោយ​ការ​ស៊ុត​ Free Kick ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Real Madrid មិន​ទាន់​ចប់​កាតព្វកិច្ច​ប្រកួត​ International Champion Cup នៅ​ប្រទេស​ចិន​នៅ​ឡើយ​ទេ​ដោយ​នៅ​ថ្ងៃ​ទី៣០​ក្លឹប​ Real Madrid និង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សៀងហៃ​ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្លឹប​ AC Milan ៕

អត្ថបទ ៖ វិចទ័រ