​ហេតុផល​ដែល​អ្នក មិន​គួរប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ដោយ​គ្មាន​វេជ្ជបញ្ជា​

​ហេតុផល​ដែល​អ្នក មិន​គួរប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ដោយ​គ្មាន​វេជ្ជបញ្ជា​

​តើ​អ្នក​ផ្តាសាយ ឬ​ក្តៅខ្លួន​មែន​ទេ​? ការ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​មួយគ្រាប់ អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ ដោយ​មិនបាច់​ជួប​ពេទ្យ​មែន​ទេ​? បើសិនជា​នេះ គឺជា​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​មែន អ្នក​គួរតែ​ដល់​ពេល​ឈប់​ហើយ​។ ព្រោះថា កាលណា​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​សម្រាប់​បំបាត់​ការឈឺចាប់​គ្រប់​ប្រភេទ អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ច្រើនជាងល្អ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​អ្នក មិនគួរណា​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ​។

ខូច​ថ្លើម​
បើសិន​ជា​អ្នក​ធ្លាប់​អាន ការណែនាំ​នៅ​ក្នុង​កញ្ចប់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​នោះ អ្នកនឹង​ដឹងថា វា​អាច​បណ្តាលឲ្យ​ខូច​ថ្លើម​បាន នៅពេល​ប្រើប្រាស់​ច្រើន​។ មនុស្ស​ម្នាក់​មិនគួរណា ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល លើសពី ៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ យ៉ាងណាមិញ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុន​ពេល​ប្រើ​ថ្នាំ​នេះ​។

រលាក​ក្រពះ​
ស្ថិត​ក្នុង​ករណី​ខ្លះ ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ច្រើនពេក អាច​បណ្តាល​ឲ្យ​រលាក​ក្រពះ​បាន ដូច្នេះ បើសិន​ជា​អ្នក កំពុងតែ​មាន​បញ្ហា​ហើមពោះ ឬ​ក្រពះ​មិន​កិន​នោះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ  ព្រោះ​វា​អាច​ដោយសារតែ ផល​រំខាន​របស់​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុលដែរ​។

អា​លែ​ក​ស៊ី​
មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល អាច​បណ្តាល​ឲ្យ​អាលែស៊ី និង​ហ្សុ​ក​បាន​នោះ​ទេ​។ ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​បង្ក​ជា​កន្ទួល​ក្រហម​ខ្លាំង​លើ​ស្បែក ដែល​ជា​សញ្ញា​បញ្ជាក់ថា មានប្រតិកម្ម​អា​លែ​ក​ស៊ី​ហើយ​។

ងងុយ​គេង​
ផល​រំខាន​ដ៏​ធ្ងន់ធ្ងរ​មួយ នៃ​ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល គឺ​ងងុយគេង​។ នេះ​ដោយសារ​តែ​បញ្ហា Hepatic Encephalopathy​។ ដូច្នេះហើយ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច មុន​ពេល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ទោះបីជា​ត្រឹមតែ​ក្តៅខ្លួន ឬ​ផ្តាសាយ​ក៏ដោយ​។

ខ្សោយ​ថ្លើម​
បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​លឿង​ស្បែក ឬ​មាន​ជំងឺ​ថ្លើម ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អាច​នឹង​ធ្វើឲ្យ​ថ្លើម​ខូចខាត កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ករណី​ដ៏​កម្រ​នោះ​គឺថា អាច​បណ្តាល​ឲ្យ​ខ្សោយ​ថ្លើម​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។