អ្នក​ណា​ខ្លះ​ធ្លាប់​ស្ដាប់​បទ​ I Love You Too Much ដឹង​អត់​អ្នក​ណា​ជា​ម្ចាស់​បទ​ចម្រៀង​នេះ​ ?

ប្រសិន​បើ​ប្រិយមិត្ត​ជា​អ្នក​ដែល​ធ្លាប់​ទស្សនា​ខ្សែ​ភាព​យន្ត​ The Book Of Life ប្រាកដ​ជា​មិន​រំលង​នៅ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ I Love You Too Much នោះ​ទេ​ ។ តើ​ពេល​ស្ដាប់​ចម្រៀង​មួយ​បទ​នោះ​តើ​ធ្លាប់​ឆ្ងល់​អត់​ថា​អ្នក​ណា​ជា​ម្ចាស់​បទ​ចម្រៀង​ដ៏​ពីរោះ​មួយ​បទ​នេះ​ ?

តាម​ពិត​ម្ចាស់​បទ​ចម្រៀង​ I Love You Too Much នេះ​គឺ​លោក​ Gustavo Alfredo Santaolalla រួម​ជាមួយ​លោក​ Diego Luna Alexander ។

បច្ចុប្បន្ន​លោក​ Gustavo Alfredo Santaolalla គឺ​មាន​អាយុ​៦៤​ឆ្នាំ​ហើយ​គាត់​គឺ​ជា​សិល្បៈ​ករ​ចម្រៀង​ជើង​ចាស់​ដ៏​ល្បី​ល្បាញ​ ។ គួរ​រំលឹក​ថា​លោក​ Gustavo បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៦៧ ​មក​ម្ល៉េះ​ ។

ដោយ​ឡែក​លោក​ Diego Luna Alexander បច្ចុប្បន្ន​លោក​មាន​អាយុ​៣៥​ឆ្នាំ​ ។ តាម​ពិត​លោក​មិនមែន​ជា​សិល្បៈ​ករ​ផ្នែក​ចម្រៀង​នោះ​ទេ​លោក​គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ ហើយ​លោក​ក៏​ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ​ Manolo Sanchez ដែល​ជា​តួអង្គ​ឯក​ក្នុង​ខ្សែ​ភាព​យន្ត​ The Book Of Life ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អ្នក​ណា​ខ្លះ​ធ្លាប់​ស្ដាប់​បទ​ I Love You Too Much ដឹង​អត់​អ្នក​ណា​ជា​ម្ចាស់​បទ​ចម្រៀង​នេះ​ ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: