ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត

ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត
 

សិប្បកម្ម​មួយ​បាន​បង្កើត​ដោយ​ស្នាដៃ​កូន​ខ្មែរ ដែល​ស្ថិតនៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មាន​ឈ្មោះថា សិប្បកម្ម​គំនិត​ថ្មី ឬ សហគ្រាស​គំនិត​ថ្មី (New Idea Enterprise )  បាន​ផលិត​ស្ករ​ចេក ស្រា​ចេក និង​ដំណាប់​ចេក ព្រមទាំង​ផលិតផល​ជាច្រើន​ទៀត ។

 
ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត

 

ក្នុង​ទឹកមុខ​ញញឹម មើល​ទៅ​ហាក់​មាន​ក្ដី​សង្ឃឹម និង​មោទនភាព​ខ្ពស់ អ្នកស្រី ផា ភារ​ម្យ បាន​ប្រាប់​ភ្នាក់ងារ Sabay ថា សិប្បកម្ម​របស់​គាត់​បង្កើត​បាន ៣ឆ្នាំ​ហើយ ដែល​ផលិតផល​របស់​គាត់​ផលិត​បាន​បច្ចុប្បន្ន​មាន ៥មុខ​គឺ ស្ករ​គ្រាប់​ចេក, ស្ករ​ចេក, ស្រា​ចេក, នំ​ចេក​ដាក់​ល្ង, និង​ចេកឆាប ដែល​ផលិត​ពី​ចេក​សុទ្ធ តែ នំ​ចេក​ដាក់​ល្ង និង​ដំណាប់​ចេក​មាន​លាយ​ដូង​ខ្លះ តែ​ស្រា​ចេក​វិញ​គឺ​ធ្វើ​ពី​ចេក​សុទ្ធ។

 

ម្ចាស់​សិប្បកម្ម​រូប​នេះ​បាន​បន្ថែមថា ការ​បង្កើត​សិប្បកម្ម​ផលិត​នេះ គឺជា​គំនិត​របស់​គាត់​ផ្ទាល់​ដែល​មាន​ស្វាមី​របស់​គាត់ កូន និង​គាត់ ។ ចំណែក​តម្លៃ​វិញ ស្រា​ចេក​មាន​ពីរ​ពណ៌ ​គី​ខៀវ និង​ខ្មៅ  តម្លៃ 6$ និង ស្ករ​ចេក តម្លៃ ១០ ០០០ ៛ ស្មើនឹង​កន្លះ​គីឡូក្រាម ។ តែ​ជូប​ការ​លំបាក​ជាច្រើន ជូន​កាល​ត្រូវ​ចាក់ចោល​ទាំងស្រុង​ដោយសារ​បច្ចេកទេស​មិនទាន់​ត្រូវ ព្រោះ​គ្មាន​គ្រូបង្រៀន រហូត ១ឆ្នាំ​ពេញ​ទើប​ជោគជ័យ ។ នៅ​ថ្ងៃ​ខាងមុខ​គាត់​ត្រៀម​បង្កើត​ផលិតផល​ថ្មី​ចំនូន ១០មុខ​ទៀត តែ​សុំ​លាក់​ទុក​សិន​ព្រោះ​មិនទាន់​រក​ឧបករណ៍​គ្រប់ ។

 
ផលិតផល​នេះ​បាន​ទៅ​តាំង​ពិព័រណ៍​នៅ​ប្រទេស​ចិន កូរ៉េ ថៃ វៀតណាម និង​ប្រទេស​ជប៉ុន ហើយ​ក្នុង​អំឡុង​ខែ​សីហា និង ​ខែ​កញ្ញា​ខាងមុខនេះ គាត់​ត្រៀម​ទៅ​តាំង​ពិ​ពណ៌​ជាថ្មី​ទៀត​នៅ​ប្រទេស​ចិន​ជា​លើក​ទី​ពីរ។ អ្នកស្រី ភារម្យ​ថ្លែង ។

 
ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត

 

កាលពីដើម​ខែ មេសា មុន​បុណ្យចូលឆ្នាំ​ខ្មែរ ផលិតផល​ចេក​របស់​គាត់​បាន​ទៅ​ប្រកួត​ប្រជែង​នៅ​ភ្នំពេញ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១  ហើយ​ទទួល​បាន​រង្វាន់ ម៉ាស៊ីន​គោយន្ត​មួយ​គ្រឿង នឹង ទឹកប្រាក់​មួយ​ចំនួន ។ អ្នកស្រី ភារម្យ និយាយ៕

 
ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត

 
ទើប​ធ្វើ​បាន ៣ឆ្នាំទៅ​តាំង​ពិព័រណ៍​បាន ៥ប្រទេស និង ​ឈ្នះ​ពានរង្វាន់​លេ​ខ 1 ទៀត

 

អត្ថបទ៖ ឌឿន អ៊ី