តែ​បៃតង និង​វីតាមីនC ជួយ​សុខភាព​អ្នក​

តែបៃតងសម្បូរទៅដោយសារធាតុ ខាតេឈីន (Catechin) ដែលអាចជួយបន្ថយការប្រឈមនឹងជំងឺដូចជា ជំងឺបេះដូង និងជំងឺដែលទាក់ទងនឹងសរសៃឈាមខួរក្បាលផងដែរ ប៉ុន្តែក្នុងអំឡុងពេលរំលាយអាហារ រាងកាយអាចស្រូបយកសារធាតុនេះបានត្រឹមតែ១០-២០% ប៉ុណ្ណោះ។

តាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា ការទទួលទានតែបៃតង រួមជាមួយនឹងអាហារដែល សម្បូរដោយវីតាមីន C អាចជួយធ្វើឲ្យរាងកាយបឺតស្រូបយកសារធាតុ ខាតេឈីន បានច្រើនជាងមុន។ ចំណែកក្រូចឆ្មារអាចជួយជំរុញឲ្យរាងកាយ ស្រូបយកសារធាតុនេះបានដល់ទៅ៨០% ឯទឹកក្រូចច្របាច់ និងទឹកក្រូចថ្លុងក៏ដូចគ្នាដែរ។ ដូចនេះ ដើម្បីឲ្យទទួលបានប្រយោជន៍យ៉ាងច្រើន អ្នកគួរច្របាច់ក្រូចឆ្មារ ឬទឹកក្រូចច្របាច់២-៣ ស្លាបព្រាបាយចូលទៅក្នុងទឹកតែបៃតងរបស់អ្នក ដើម្បីទទួលទាន៕

ដោយ៖ NEA
ប្រភព៖ thevert


  • តែ​បៃតង និង​វីតាមីនC ជួយ​សុខភាព​អ្នក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: