កង់​ឆ្លាត​វៃ​ថ្មី​របស់​ក្រុមហ៊ុន Fordធ្វើ​ឲ្យ​ អ្នកលែង​បារម្ភ​ពី​រឿង​ជិះ​កង់​ធ្លាក់​ជង្ហុក

កាល​ពី​ពេល​ថ្មីៗ​​នេះ​ក្រុមហ៊ុន​ Ford ដែល​អ្នក​ធ្លាប់​តែ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​មួយ​របស់​សហរដ្ឋអាមេរិក បាន​​ណែ​នាំ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ តែ​មិន​មែន​រថយន្ត​នោះ​ទេ គឺជា​កង់ឆ្លាត​វៃ​ ដែល​អាច​ផ្ដល់​ដំណឹង​ទៅ​អ្នក​ជិះ​នៅ​ពេល​ជួប​ប្រទះ​នឹង​ជង្ហុក។

កង់​នេះ​មាន​ឈ្មោះ​ថា Ford MoDe:Flex ដែល​ជា​ប្រភេទ​កង់​ដែល​ប្រើប្រាស់​អាគុយ​ ហើយ​វា​​គឺ​ជា​កង់​ជំនាន់​ទី​បី​របស់​ក្រុមហ៊ុន​ Ford ផង​ដែរ​ក្នុង​ត្រកូល MoDe។ ជាមួយ​ក​ង់​មួយ​នេះ​យើង​អាច​ធ្វើ​ការ​បត់​វា​ដាក់​ចូល​ទៅ​ក្នុង​រថយន្ត​បាន​យ៉ាង​ងាយ​ដូច​ស៊េរី​មុន​​ផង​ដែរ។

Ford MoDe:Flex គឺ​ជា​ប្រភេទ​កង់​ដ៏​ឆ្លាត​វៃ​ នៅ​ពេល​លោក​អ្នក​ភ្ជាប់​ ទូរស័ព្ទ ស្មាតហ្វូន​ ទៅ​កាន់​ប្រព័ន្ធ​ដែល​បំពាក់​នៅ​លើ​កង់​មួយ​នេះ នោះ​ទូរសព្ទ​ ស្មាតហ្វូន​ របស់​អ្នក​នឹង​ក្លាយ​ជា​អេក្រង់​បង្ហាញ​ព័ត៌មាន​ ដែល​មាន​ដូចជា​អាកាសធាតុ​នៅ​ទីតាំង​ដែល​អ្នក​កំពុង​ជិះ​កង់ ស្ថាន​ភាព​ចរាចរណ៍​នៅ​លើ​ផ្លូវ​ដែល​អ្នក​កំពុង​តែ​ជិះ និង​ស្ថានភាព​ផ្លូវដែល​អ្នក​កំពុង​ជិះ ជា​ពិសេស​គឺ​វា​អាច​ធ្វើ​ការ​ប្រកាស​ដំណឹង​ដល់​អ្នក​​ដោយ​រំញ័រ​ នៅ​ពេល​ដែល​មាន​ជង្ហុក​នៅ​ខាង​មុខ​ ដោយ​មាន​ទាំង​ចម្ងាយ​ពី​ទីតាំង​ដែល​មាន​ជង្ហុក​មក​កាន់​ទីតាំង​កង់​របស់​អ្នក​ផង​ដែរ។

ក្រុមហ៊ុន​ Ford សង្ឃឹម​ថា Ford MoDe:Flex នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រីករាយ​នឹង​ការ​ជិះ​កង់​កម្សាន្ត​ដោយ​សុវត្ថិភាព ទោះ​ក្នុង​ស្ថានភាព​ផ្លូវ​បែប​ណា​ក៏​ដោយ៕​​​

ប្រភព ៖ ​
ប្រែ​សម្រួល​ដោយ ៖ Mr DEE


  • កង់​ឆ្លាត​វៃ​ថ្មី​របស់​ក្រុមហ៊ុន Fordធ្វើ​ឲ្យ​ អ្នកលែង​បារម្ភ​ពី​រឿង​ជិះ​កង់​ធ្លាក់​ជង្ហុក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: