Spur មាន​គម្រោង​លក់​កីឡាករ​ Soldado ទៅ​អោយ​ Sevilla ​

ក្លឹប​ Tottenham Hortspur កំពុង​ពិចារណា​លក់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​កីឡាករ​ Roberto Soldado ទៅ​ឲក្លិប​ Sevilla វិញ​ក្នុង​តម្លៃ​១១​លាន​អ៊ឺរ៉ូ​ ។

ក្លឹប​ Spur បាន​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លិប​ Valencia កាល​ពី​ឆ្នាំ​២០១៣​ ក្នុង​តម្លៃ​២៦លានផោន​តាំង​ពី​ផ្ទេរ​មក​កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​តែ​៧​គ្រាប់​ប៉ុនោះ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១​លើក​ ។

យោង​តាម​របាយ​ការណ៍​ Mirror បាន​បញ្ជាក់​ថា​ក្លឹប​ Sevilla គ្រោង​ផ្ដល់​ប្រាក់​កម្រៃ​៤០០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ដល់​កីឡាករ​រូប​នេះ​បើ​គេ​ផ្លាស់​ទៅនៅ​​ក្រប​ខណ្ឌ​ La Liga វិញ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ