ក្លឹប​ At Madrid ទទួល​បាន​ខ្សែ​បម្រើ​ចំណូល​ថ្មី​សញ្ជាតិ​ហ្គាណា​

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ហ្គាណា​កីឡាករ​ Bernard Mensah សម្រេច​ចិត្ត​មក​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ​ La Liga ដោយ​បាន​ចុះ​កិច្ច​សន្យា​លេង​ឲ្យ​ក្លឹប​ At Madrid ។

កីឡាករ​បាល់ទាត់​ស្បែក​ខ្មៅ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញ​ក្លឹប​ Victoria Guimaraes ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ព័រទុយហ្គាល់​មក​ចូល​រួម​ជាមួយ​ At Madrid ហើយ​បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៦​ឆ្នាំ​ ។ ប៉ុន្តែ​នៅ​រដូវ​កាល​នេះ​រូប​គេ​នឹង​មិន​បាន​ពាក់​អាវ​ At Madrid ឡើយ​ដោយ​រូប​គេ​ត្រូវ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Getafe ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ ។

កាល​ពី​រដូវ​កាល​មុន​ខ្សែ​បម្រើ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន​៣០​ប្រកួត​ឲ្យ​ក្លឹប​ Victoria Guimaraes ហើយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់ ។ ដោយ​ឡែក​សម្រាប់​ជម្រើស​ជាតិ​ហ្គាណា​វិញ​ខ្សែ​បម្រើ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ពេល​ប្រកួត​ជាមួយ​ប្រទេស​តូហ្គូ​ដែល​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេ​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ក្លឹប​ At Madrid ទទួល​បាន​ខ្សែ​បម្រើ​ចំណូល​ថ្មី​សញ្ជាតិ​ហ្គាណា​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: