ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​

បន្ទាយមានជ័យ:
​ក្មេងប្រុស​ម្នាក់​ដែល​របួសធ្ងន់ ក្នុង​ឧ​ប្បវ​ហេតុ​រើស​គ្រាប់​ដំនៅ​វាលស្រែ នា​ក្រុង​សំរោង បាន​ស្លាប់ទៅ​ជាមួយ​មិត្តភក្តិ​ខ្លួន​២​នាក់​ទៀត ដែល​បាន​ស្លាប់​ពី​ម្សិលមិញ​ហើយ​។​
   
​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១១ និង​៣៧​នាទី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិក​ណ្តែ​ក​សង្កាត់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ឧ​ប​ទ្ទ​ហេតុ​ក្មេងប្រុស​ចំនួន​៣​នាក់ បាន​ឃ្វាក​គោ​នៅក្បែរ​បឹង​មួយ ក៏​រើស​បា​នប​គ្រាប់​មិនទាន់​ផ្ទុះ ប្រភេទ​គ្រាប់​បេ​៦២ ចំនួន​១​គ្រាប់ សល់​កាលពី​សម័យ​ស​ង្គ្រោ​ម យកមក​ដំ​លេង​បណ្តាលអោយ​ផ្ទុះ​កក្រើក​។​
       ក្នុងនោះ​ស្លាប់​ចំនួន​២​នាក់​ភ្លាមៗ ទី​១ ឈ្មោះ ចាន់ សាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទី​២​ឈ្មោះ សៀន ភេទ​ប្រុស អាយុ​១២​ឆ្នាំ ។ ទី​៣ រង​របស់​ធ្ងន់ ឈ្មោះ​ទុយ ចំរើន ហៅ​អា​ឈូ​ញ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ។​
   ក្មេង​របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ តែ​គេ​បាន​ស្លាប់​នៅ​យប់​ដដែល​នោះ​។​
     ក្មេង​ទាំង​៣​នាក់​រស់នៅ​ជាមួយ​ឱ​ពុក​ម្តាយ​នៅ​ភូមិ ឃុំ ខាងលើ​ជាមួយគ្នា ។​
     
​មន្ត្រី​កងឯកភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) និយាយថា ទីកន្លែង​រើស​ដែល​ក្មេងៗ​រើស​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​បាន គឺជា​អតីត​សមរភូមិ​ប្រយុទ្ធ​។ ឯ​គ្រាប់​ដែល​ផ្ទុះ​នោះ​ធុន​បេ ៦២ ផលិត​នៅ​ប្រទេស​ចិន​។​

​បន្ទាប់ពី​មាន​គ្រោះថ្នាក់​នោះ នៅ​រសៀល​ថ្ងៃ​ដដែល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សហការី បាន​នាំយក​អំណោយ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ រួមមាន អង្ករ ចំនួន​១០០​គីឡូក្រាម មី​១០​កេស  និង​ថវិកា ៦០០.០០០​រៀល ទៅ​ចូល​រំលែក​ទុក្ខ​និង​ធ្វើ​បុណ្យសព​។​
 ក្នុងនោះ​មន្ត្រីនគរបាល​ក៏បាន ជួយ​ធ្វើ​ក្តារ​មឈូស ជូន​គ្រួសារ​សព​កុមារ​រងគ្រោះ​ផងដែរ​។​
  តាងនាម​នគរបាលជាតិ អាជ្ញាធរ​ដែនដី និង​ពលរដ្ឋ លោក​ម៉ែន លី សូម​ចូលរួម​រំលែក​ទុក្ខព្រួយ​និង​សោយ​ស្តាយ​ពន់ប្រមាណ​ចំពោះ​ការស្លាប់​ក្មេងៗ​ទាំងនោះ​។​
   ទន្ទឹមនឹងនោះ លោក​ក៏​ផ្តាំ​ផ្ញើអោយ​ពលរដ្ឋ យុវជន នារី កុមារ​សូម​ប្រយ័ត្នប្រយែង កុំ​រើស​កុំ​ប៉ះពាល់​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​កាកសំណល់​សង្គ្រាម គ្រប់​ប្រភេទ ទើប​មិនមាន​គ្រោះថ្នាក់​ដូច្នេះ​៕

ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​

ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​

ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​

ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​

ក្មេង​៣​នាក់​ស្លាប់ ពេល​រើស​គ្រាប់ យកមក​ដំ​លេង នៅ​ក្រុង​សំរោង​