​អ្នក​​​​​​ស្រលាញ់​បាល់ទាត់​​​​​នៅ​​​រតនគីរី​ម្នាក់ ​​​បង្កើត​ក្រុម​​ខ្លួន​ឯង​២​​ ព្រោះ​ចង់​​ជួយ​កីឡា​​ខ្មែរ

​លោក យាន សិយាង អ្នក​ស្រលាញ់​វិស័យ​កីឡា​បាល់ទាត់​​​ក្នុង​ខេត្ត​រតនគីរី​ម្នាក់​​ បាន​បង្កើត​ក្រុម​បាល់ទាត់​ខ្លួន​ឯង​ចំនួន​២ ​គឺ​ ASEAN A ​.FC និង ASEAN B .FC ​ដើម្បីចង់​​​​ជួយ​វិស័យ​បាល់ទាត់​​ស្រុក​ខ្មែរ​ឲ្យ​មាន​ការ​​រីក​ចំរើន។

 

​អ្នក​​​​​​ស្រលាញ់​បាល់ទាត់​​​​​នៅ​​​រតនគីរី​ម្នាក់ ​​​បង្កើត​ក្រុម​​ខ្លួន​ឯង​២​​ ព្រោះ​ចង់​​ជួយ​កីឡា​​ខ្មែរក្រុម ASEAN A ​.FC

 

លោក យាន សិយាង បាន​ឲ្យ​ដឹង​ថា ក្រុម​បាល់ទាត់​  ASEAN A ​.FC​ របស់​លោក​បង្កើត​បាន​ចំនួន ២​ឆ្នាំ​មក​ហើយ ​ខណៈ​ក្រុម ASEAN B .FC​ វិញ​ទើប​តែ​បង្កើត​​ឡើង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​លោក​សម្រេច​បង្កើត​ក្រុម​បាល់ទាត់​នេះ​ឡើង ដោយ​សារ​ចង់​​ចូល​រួម​ជួយ​ជ្រោមជ្រែង​វិស័យ​​កីឡា​បាល់ទាត់​ខ្មែរ​ឲ្យ​មាន​ការ​រីក​ចំរើន។

 

​​​ម្ចាស់​ហាង​ភោជនីយដ្ឋាន​អាស៊ាន​រូប​នេះ​បន្ត​ថា​ ​​លោក​​​បង្កើត​ក្រុម​​បាល់ទាត់​​នេះ ក៏​ដើម្បី​ឲ្យ​​មាន​ក្រុម​បាល់ទាត់​ខ្លាំង​​តំណាង​​​ខេត្ត​​រតនគីរី​របស់​លោក​តែ​ម្ដង។ ​កីឡាករ​របស់​លោក​ភាគ​ច្រើន​ជា​អ្នក​​បញ្ចប់​ការ​សិក្សា និង​ធ្វើ​ការ​​ងារ​​​ផ្សេងៗ។  ​គ្រប់​​កីឡាករ​ទាំង​អស់​មិន​មាន​ប្រាក់​ខែ​អ្វី​ឡើយ លោក​គ្រាន់​តែ​​ជួយ​ជួល​តារាង​ឲ្យ​ហ្វឹកហាត់​ ​ផ្ដល់​ជា​​ទឹក​សុទ្ធ សំលៀកបំពាក់​ និង​សម្ភារៈ​កីឡា​​ផ្សេង​ៗ។ បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​លេង​ក្នុង​ពាន​រង្វាន់​ក្នុង​ខេត្ត​មួយ​​ឈ្នះ​ថា Soccer City ​ដែល​មាន​ក្រុម​តែ​ ៦​ចូល​រួម​ប្រកួត​ប្រជែង​ប៉ុណ្ណោះ។

 

​​ជា​ចុង​ក្រោយ​​លោក​ យាន សិយាង ​សូម​សំណូមពរ​ដល់​​អ្នក​មាន​ថវិកា​ក្នុង​​ខេត្ត​រតនគីរី​របស់​លោក ​គួរ​ចូល​រួម​បង្កើត​ក្រុម​បាល់ទាត់​ខ្លួន​ឯង​ ​ដើម្បី​​ចូល​រួម​ប្រកួត​ពាន​​ក្នុង​ខេត្ត​ផ្សេង​ៗ។ ក្នុង​គោល​បំណង​​បង្កើន​សមត្ថភាព​កីឡាករ​ក្នុង​ខេត្ត​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

​​ពាន​រង្វាន់​ Soccer City ​ដែល​​មាន​ក្រុម​របស់​លោក យាន សិយាង​​ទាំង​ពីរ​ ​ចូល​រួម​បាន​​ ១​សប្ដាហ៍​​នោះ​​​ មាន​ក្រុម​៦ ធ្វើ​ការ​ប្រកួត​ប្រជែង​ ដោយ​បែង​ចែក​ជា​ពីរ​ពូល A​និង B​។ ប្រកួត​សន្សំ​ពិន្ទុ​អ្នក​មាន​ពិន្ទុ​លើស​គេ ២​ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

 

​អ្នក​​​​​​ស្រលាញ់​បាល់ទាត់​​​​​នៅ​​​រតនគីរី​ម្នាក់ ​​​បង្កើត​ក្រុម​​ខ្លួន​ឯង​២​​ ព្រោះ​ចង់​​ជួយ​កីឡា​​ខ្មែរ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត៖ ​ផ្ដល់​ឲ្យ​