Samsung Galaxy S7 បង្ហាញ​រូប​រាង​ពិត​ហើយ​ចង់​ដឹង​មាន​អ្វី​ប្លែក​ខ្លះ?(Video)

មិន​ខុស​ពី ​LG ប៉ុន្មាន ​ថ្ងៃ​នេះ​ Samsung ក៏​បាន​បង្ហាញ ស្មាតហ្វូន​លំដាប់​កំពូល​របស់​ខ្លួន​ផង​ដែរ​ដែល​វា​ស្ថិត​ក្នុង​ត្រកូល​S នោះ​គឺ ​Galaxy S7។​

មិន​ខុស​ពី​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​កន្លង​មក​នោះ​ទេ​Galaxy S7​បង្ហាញ​ខ្លួន​មក​ជា​មួយ​នឹង​រូប​រាង​ដូច​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​នឹង​S6។​អ្វី​ដែល​ខុស​គ្នា​នោះ​គឺការរចនា​ផ្នៃក​គែម​ខាង​ក្រោយ​រាង​កោង​បន្តិច​ដូជ​គ្នា​ទៅ​ហ្នឹង​Galaxy Note 5 និងកាមេរ៉ា​ខាង​ក្រោយ​របស់​វា​មិន​លៀន​ចេញ​ក្រៅ​ដូច​មុន​ទេ​ដោយ​Samsung បាន​កែ​សម្រួល​វា​អោយ​រាប​ស្មើរ​នឹង​តួ​ផ្ទៃ​ខាង​ក្រោយ​ដែល​មើល​ទៅ​ស្រស់​ស្អាត​ជាង​មុន​។​​Samsung Galaxy S7 មាន​ពីរ​ម៉ូដែល​ដូច​គ្នា​ផង​ដែរ​គឺ​S7 និង​S7 Edge​។

Samsung Galaxy S7 បង្ហាញ​រូប​រាង​ពិត​ហើយ​ចង់​ដឹង​មាន​អ្វី​ប្លែក​ខ្លះ?(Video)

 

 

S7 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ​5.1 អ៊ីញ​ប្រភេទ​Super AMOLED ដែល​អាច​បង្ហាញ​ពណ៌​បាន​ច្បាស់​និង​ដិត​ល្អ​ជាង​អេក្រង់​ស្មាតហ្វូន​ដ​ទៃ​ហើយ​នេះ​ក៏​ជា​ចំណុច​ខ្លាំង​មួយ​របស់​Samsung ផង​ដែរ។Samsung ក៏​បាន​បំពាក់​មុខ​ថា​ដ៏​ឆ្លាត​វៃ​ផង​ដែរ​គឺ​Always on Display ដែល​វា​នឹង​បង្ហាញ​ពេល​និង​ប្រតិទិន​ជា​ប្រចាំ​ដោយ​មិន​ជា​ចុច​នៅ​ប៊ូតុង​ណា​មួយ​ឬ​គោះ​អេក្រង់​នោះ​ឡើយ​មុខងារ​នេះ​នឹង​បិទ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​យើង​ផ្កាប់​អេក្រង់​ចុះ​ក្រោម​ឬ​ទុក​ក្នុង​ហោប៉ៅ​ អាច​អោយ​យើង​ដឹង​ថា​វា​ពិត​ជា​ឆ្លាត​មែន​។

Samsung Galaxy S7 បង្ហាញ​រូប​រាង​ពិត​ហើយ​ចង់​ដឹង​មាន​អ្វី​ប្លែក​ខ្លះ?(Video)

ចំណែក​ឯ​កាមេរ៉ា​ទំហំ​12 MP របស់​វា​វិញ​អាច​ចាប់​យក​រូប​ភាព​បាន​ល្អ​បំផុត​ជា​ពិសេស​នៅ​ទី​ងងឹត​ដែល​ស្មាត​ហ្វូន​លំដាប់​កំពូល​ដទៃ​មិន​អាច​ប្រជែង​បាន​។ម៉្យាង​ដូច​ដែល​បាន​សន្យា​Samsung បាន​នាំ​មក​វិញ​នូវ​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ក៏​ដូច​ជា​រន្ធ​បន្ថែម​Memory ផង​ដែរ។ចំណែក​លក្ខណះ​សម្បត្តិ​ដទៃ​ទៀត​វា​ដូច​គ្នា​ទៅ​នឹង​Galaxy S6 ផង​ដែរ។​

S7 មាន​បួន​ពណ៌​សម្រាប់​ជ្រើស​រើស​ផង​ដែរ​គឺ​Black Onyx, Gold Platinum, Siver Titanum, និងWhite Peal។

1 of 11

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​ទស្សនា​Video​ខាង​ក្រោម​ទាំង​អស់​គ្នា:

Source:


  • Samsung Galaxy S7 បង្ហាញ​រូប​រាង​ពិត​ហើយ​ចង់​ដឹង​មាន​អ្វី​ប្លែក​ខ្លះ?(Video)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: