រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)

នា​សម័យ​បុរាណ​នគរ​ខ្មែរ​ និង​នគរ​ចិន​មាន​ព្រំ​ដែន​ជាប់​គ្នា។ ចិន​ពូកែ​ណាស់​ខាង​តម្បាញ​សូត្រ​។ ព្រះរាជា​ខ្មែរ​និង​ ពួក​នាម៉ឺន​ តែងតែ​ទិញ​ក្រណាត់​សូត្រ​ទាំង​នោះ​រាល់​ឆ្នាំ​ពុំ​ដែល​ខាន​។ នាង​កែវ​សរ ជា​នារី​ម្នាក់​ មាន​សម្រស់​ស្អាត​អស់​លើ​ស្រី​ទាំង​ពួង​ក្នុង​ភូមិ ហើយ​នាង​ពូកែ​ខាង​ដេរ​ប៉ាក់​ និង​តម្បាញ​ តែ​ក្រណាត់​សូត្រ​របស់​នាង​រលោង​ និង​ក្រឡា​ ល្អ​ស្អាត​ណាស់។

ថ្ងៃ​មួយ​នាង​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ ដូច​សព្វ​មួយ​ដង​ ដើម្បី​ យក​រុក្ខជាតិ​ មក​ធ្វើ​ជា​លក្ខ​ ។ ពេល​នោះ​នាង​បាន​រើស​បាន​ដុំ​ថ្ម​មួយ​ដុំ​មាន​ពណ៌​ ក្រហម​ឆ្អិនឆ្អៅ​។ នាង​បាន​យក​មក​សួរ​ម្ដាយ​ ពេល​នោះ ម្ដាយ​ប្រាប់​ថា​វា​ជា​ដុំ​មាស​។ នាង​អរ​ណាស់​ មិន​យក​មាស​នោះ​ទៅ​លក់​ទេ នាង​បាន​យក​វា​ មក​ធ្វើ​ជា​ត្រល់​ សម្រាប់​តម្បាញ​ ។ មុន​ពេល​ដែល​នាង​ ត្បាញ​នាង​តែងតែ​សែន​ និង បែរបន់​សូម​កុំ​ឲ្យ​សូត្រ​ដាច់​ និង​ជាប់​បាន​ល្អ ព្រម​ទាំង​រលោង​ផង​ដែរ​។ កំលាំង​នៃ​ការ​បួងសួង​បាន​លឺ​ដល់​ព្រះ​ពិស្ណុការ​ដែល​ជា​អាទិទេព​នៃ​សិល្បៈ​។ ទ្រង់​ក៏​ ប្រទាន​និង​ឲ្យ​ពរ​ដល់​នាង​តាម​ការ​ប្រាថ្នា​។

ហេតុការណ៍​ដ៏​អស្ចារ្យ​នេះ​នាង​បោះ​១​ដង​ ត្បាញ​បាន​កន្លះ​កី​នាង​អរ​ផង​ ភ័យ​ផង​។ នាង​បោះ​ ២​ដង​បាន​ ១​កី ហើយ​ក្រណាត់​របស់​នាង​មាន​ពណ៌​ល្អ និង​រលោង​។ នាង​បាន​យក​ទៅ​ជូន​ម្ដាយ​ ម្ដាយ​នាង​គាត់​អរ​ខ្លាំង​ណាស់​ និង​យក​ទៅ​លក់​បាន​តម្លៃ​ថ្លៃ​ រហូត​បាន​ក្លាយ​ជា​សេដ្ឋី​ សូត្រ​ក្នុង​ខេត្ត​កំពត។ ព្រះ​រាជា​ ក៏​ប្រទាន​ងារ​( នាង​ត្រល់​មាស​)។ ដំណឹង​បាន​លឺ​ដល់​ក្រុង​ចិន​ ស្ដេច​ចិន​បាន​បញ្ជា​​ឲ្យ​ បុត្រា​ទ្រង់​មក​ស្ដី​ដណ្ដឹង​នាង​កែវស​ ដើម្បី​យក​នាង​ទៅ​នៅ​ស្រុក​ចិន​តាម​ប្ដី​ ធ្វើ​ដូច​ នេះ​បាន​ ខ្មែរ​នៅ​តែ​ទិញ​ក្រណាត់​ពី​ចិន​រាល់​ៗឆ្នាំ​ដ៏​ដែល​។

ម្ដាយ​របស់​នាង​បាន​សួរ​ចិត្ត​កូន​ស្រី​តែ​នាង​មិន​ព្រម​។ ព្រោះ​នាង​មាន​ចិត្ត​លើ​កំលោះ​ មាណព​ ដែល​ជា​អ្នក​ជ្រលក់​ក្រណាត់​និង​ជា​មនុស្ស​ នៅ​ជាមួយ​​នាង​តាំង​ពី​នៅ​ក្រីក្រ​។ នាង​គិត​ថា​ ចិន​មាន​សិទ្ធ​យក​ ប្រពន្ធ​បួន​ដប់​បាន​ ហើយ​គិត​ថា​គ្មាន​វាសនា​ល្អ​ទេ​សម្រាប់​នាង​។

ពាក្យ​បដិសេធន៍​នេះ​បាន​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​សោះ​ ក៏​ទៅ​ប្ដឹង​ស្ដេច​ខ្មែរ​។ ទ្រង់​មាន​បន្ទូល​ថា​៖ រឿង​អនាគត​របស់​នណា​ អ្នក​នោះ​ជា​អ្នក​សម្រេច​ទ្រង់​ជា​ស្ដេច​គ្មាន​សិទ្ធ​ទេ​។ ព្រោះ​ទ្រង់​មិន​ចង់​ឲ្យ​នាង​ទៅ​រស់​នៅ​ស្រុក​ចិន​ទេ​បើ​ទៅ​ខ្មែរ​និង​ បាត់​អ្នក​តម្បាញ​សូត្រ​មាស​ជា​រៀង​រហូត​។

រាជបុត្រ​ចិន​អង្គ​នោះ​ក៏​បាន​ចុះ​មក​រក​នាង​ដោយ​ខ្លួន​ឯង​ឃើញ​នាង​មាន​សម្បុរ​ស​ស្អាត​ខុស​ពី​នារី​ ខ្មែរ​ ដទៃ​ ទៀត​កាន់​តែ​មាន​ចិត្ត​ស្រឡាញ់​ទ្វេ​ដង​។ ហើយ​ទ្រង់​ក៏​មាន​បញ្ជា​ថា​៖ យក​ទាំង​មនុស្ស​ យក​ទាំង​ត្រល់​។ដោយ​ដឹង​ពី​ល្បិច​ចិន​នាង​ក៏​បាន​រៀប​ការ​ជា​មួយ​ចៅ​មាណព​ ដោយ​រាជ​ប្រទាន​ដោយ​ព្រះ​រាជា​ខ្មែរ។​កាន់​តែ​ធ្វើ​ឲ្យ​ចិន​ មាន​កំហឹង​យ៉ាង​ខ្លាំង​ ក៏​បាន​ប្រើ​ចោរ​សមុទ្រ​មក​លួច​ត្រល់​​មាស​ និង​ចាប់​នាង​ត្រល់​មាស​ ។

ភាព​អសន្តិសុខ​ នៅ​ក្នុង​គ្រួសារ​របស់​នាង​ក៏​​កើត​មាន​ជា​រឿយ​ៗ។ នាង​ក៏​សុំ​ម្ដាយ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ គេ​ដើម្បី​គេច​ចេញ​ ពី​ចោរ​ទាំង​នោះ​ ដោយ​រស់​នៅ​ធ្វើ​ជា​ខ្ទម​កណ្ដាល​ព្រៃ​ ។ ពេល​នាង​ត្បាញ​បាន​នាង​ឲ្យ​អ្នកបំរើរ​ យក​ទៅ​ឲ្យ​ម្ដាយ​សម្រាប់​ថ្វាយ​ស្ដេច​។ចោរ​ចិន​ ទាំង​នោះ​តាម​រក​គ្រប់​កន្លែង​តែ​រក​មិន​ឃើញ​ ជួន​ជា​ពេល​​ មួយ​នោះ​​ មាន​ល្ខោន​ចិន​ មក​សម្លែង​ អ្នក​បំរើ​ក៏​បាន​ឈប់​មើល​ការ​សំដែង​ ដោយ​ដៃ​មាន​បង្វេច​ ពណ៌​មាស​ផ្លេក​ៗ ​។ រំពេច​នោះ​ ចិន​ដែល​និយាយ​ ខ្មែរ​មិន​សូវ​ច្បាស់​នោះ​ សួរ​ថា​៖ បាន​ទិញ​សំពត់​ពី​ណា​ ល្អ​យ៉ាង​នេះ?​

អ្នក​បម្រើ​ ភ្លេច​ខ្លួន​ក៏​ថា​៖ ជា​របស់​អ្នក​​នាង​ កែវ​សរ​ ចិន​នោះ​ក៏​បាន​សួរ​ ដោយ​រក​កន្លែង​ នាង​កែវស​ រស់​នៅ​ ដោយ​ឲ្យ​មាស​ ១០០​តំលឹង ។ អ្នក​បម្រើ​ក៏​ឆ្លើយ​ដឹង​ពី​ ទីតាំង​ ដែល​ នាងស រស់​នៅ ​។

រាត្រី​ដ៏​រន្ធត់​​បាន​មក​ដល់​ចោរ​បាន​ចូល​ឡោមព័ទ្ធ​ ខ្ទម​របស់​នាង​ ដោយ​គប់​ភ្លើង​ ឆេះ​​អស់​រោង​ សត្វ​ចិញ្ចឹម​នាង​ និង រោង​តម្បាញ​ ដែល​នាង​កំពុង​ត្បាញ​ ធ្វើ​ឲ្យ​រលាក​ដៃ​និង​ ខ្លួន​របស់​នាង​យ៉ាង​ដំណំ​។នាង​បាន​ស្រែក​ហៅ​ប្ដី​ឲ្យ​ជួយ​ ចៅ​មាណព​ រត់​ខាង​ នេះ​ផង​ ខាង​នោះ​ផង​ រត់​យក​ប្រពន្ធ​ ពី​ក្នុង​រោង​ និង រត់​ទៅ​ ដោះ​លែង​ សត្វ​ចិញ្ចឹម ពី​ក្រោល​ទាំង​អស់ ឲ្យ​រត់​ចេញ​ពី​ ភ្លើង សម្រែក ស្រែក អឺយ​កង និង សម្លេង ស្រែកយំ ពេញ ព្រៃ។រំពេច​នោះ​ កូន​សេះ​ស​ របស់​នាង​ ក៏​រត់​ចេញ​មក​ដោយ​ឈរ​ ហូរ​ស្រក់​ទឹក​ភ្នែក​ ក្បែរ​នាង​ ដោយ​ឃើញ​ មេ​របស់​វា​ ស្លាប់​ក្នុង​ភ្លើង​ ។

សម្រែក​ ពួក​ចោរ​​ ថា​ឲ្យ​ចាប់​នាង​ កែវ​ស និង​យក​ត្រល់​ឲ្យ​បាន​ ! ចៅ​មាណព​ក៏​បាន​លើក​នាង​ កែវ​ស​ ឡើង​ជិះ​សេះ​ រត់​ទៅ​មុន​ ចៅ​មាណព​ក៏​បាន​ ចុះ​ទូក​បង្វែរ​ដាន​។ ចោរ​ទាំង​នោះ​បាន​ចុះ​ទូក​តាម​មាណព​ដោយ​ស្មាន​ថា​ នាង​កែវ​ស​ ទៅ​ជាមួយ​ ។ ការ​ប្រយុទ្ធ​ ក៏​ចាប់​មាន​ឡើង​ នៅ​កណ្ដាល​សមុទ្រ​ ចោរ​ទាំង​នោះ ​ដោយ​ដឹង​ថា​ ចាញ់​បោក​ ក៏​បាន​បាញ់​ ព្រួញ​សម្លាប់​ចៅ ​មាណព​នោះ​ទៅ​។

លុះ​នៅ​ពេល​ព្រឹក​ ចោរ​ក៏​ទៅ​បាត់​អស់ នាង​កែវស​ បាន​រត់​ទៅ​មាត់​សមុទ្រ​ ជា​មួយ​កូន​សេះ​ រក​មើល​ ចៅ​មាណព​ តែ​ រក​មិន​ឃើញ​សោះ​ សល់​ តែ​បំណែក​ទូក​ និង ប្រអប់​មួយ​ឈើ​ ដែល​អណ្ដែត​ជាប់​មាត់​ឆ្នេរ​ នាង​បាន​បើក​ឡើង​ គឺ​ជា​ត្រល់​តម្បាញ​ របស់​នាង​ នាង​ក៏​ស្រែក​យំ​ យ៉ាង​ខ្លាំង​។នាង​ក៏​បូង​សួង​ថា​ ៖បើ​មាន​ជាតិ​មុខ​ មែន​នាង​ សូម​ជួប​ចៅ​មាណព​ជា​ប្ដី​ និង​ ជា​អ្នក​តម្បាញ​ និង​ មាន​ត្រល់​មាស​ នេះ​នៅ​ជាមួយ​នាង​រហូត​ និង​នៅ​ជា​របស់​ខ្មែរ​រហូត​ កុំ​ឲ្យ​បាត់​ទៅ​ណា​! ។បួង​សួង​រួច​នាង​ក៏​គប់​ ត្រល់​មាស​នោះ​ ចូល​ទៅ​ក្នុង​សមុទ្រ​ហើយ​នាង​ក៏​នាង​ស្លាប់​ទៅ​។ដោយ​កម្លាំង​ បួង​សួង​ ត្រល់​មាស​នោះ​ ឲ្យ​ក្លាយ​ជា​កោះ​ធំ​មួយ​ រាង​ដូច​ ត្រល់​មក​ដល់​ សព្វ​ថ្ងៃ​នេះ​។

ដោយ​ក្ដី​គោរព​ដល់​នាង​ ព្រះ​រាជា​ក្រោយ​ៗ ទ្រង់​ក៏​បាន សាង​រូប​នាង​ឡើង​ និង កូន​សេះ​ស​ សំរាប់​រំលឹក​ នូវ​សេចក្ដី​ស្មោះ​របស់​នាង​ ចំពោះ ស្វាមី និង​មាតុ​ប្រទេស ​។

ដោយ ៖ រាជសីហ៍
ប្រភព 


  • រឿង​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: