រឿង​ខ្លី​​បែប​អប់រំ​២​រឿង ​មើល​ហើយ​អាច​ស្រក់​ទឹក​ភ្នែក​ថ្ងៃ​ទិវា​អ្នក​ម្ដាយ

ថ្ងៃ​ទី៨ ខែ​ឧសភា ត្រូវ​ជា​ថ្ងៃ​ទិវា​អ្នក​ម្ដាយ​ពិភព​លោក​ ដែល​​​កូនៗ​​ភាគ​ច្រើន​តែង​តែ​ចំណាយ​ពេល​វេលា​នៅ​ក្នុង​ថ្ងៃ​នេះ​ដើម្បី​នៅ​ក្បែរ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​របស់​ខ្លួន​ និង​ធ្វើ​អ្វី​ល្អៗ​ជាមួយ​អ្នក​ម្ដាយ​ឲ្យ​បាន​ច្រើន។

 

ថ្ងៃ​ទិវា​អ្នក​ម្ដាយ​ពិភព​លោក​នេះ​ដែរ​ Sabay សូម​រំលឹក​រឿង​ខ្លី​បែប​អប់រំ​២​រឿង​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ដែល​រៀប​រាប់​អំពី​ទឹក​ចិត្ត​របស់ អ្នកម្ដាយ​។

 

រឿង​ខ្លី​​បែប​អប់រំ​២​រឿង ​មើល​ហើយ​អាច​ស្រក់​ទឹក​ភ្នែក​ថ្ងៃ​ទិវា​អ្នក​ម្ដាយ

 

(រូបភាព ហ្វេសប៊ុក Gong Cha Cambodia)

 

តោះ​…!!! ទស្សនា​ទាំង​អស់​គ្នា៖

 

១. អ្នក​ម៉ែ ផលិត​ដោយ​ Gong Cha’s Team

 

ជា​ភាពយន្ត​ខ្លី​បែប​អប់រំ​ដែល​បាន​បង្ហាញ​ពី​ជីវភាព​លំបាក​របស់​អ្នកម្ដាយ​ដែល​ខិត​ខំ​ធ្វើការ​ទាំង​ត្រដរ​ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ប៉ុន្តែ​ដោយ​សារ​មាន​សម្ពាធ​ពី​សង្គម​ក៏​ដូច​ជា​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន ​ទើប​ធ្វើ​ឲ្យ​តួ​អង្គ​កូន​ប្រុស​ចេះ​ទាមទារ​សម្ភារៈ​ទំនើប​ៗ​ដូច​មិត្តភ័ក្ដិ​ទាំង​ដឹង​ថា​ម្ដាយ​ខ្លួន​គ្មាន​លទ្ធភាព៕​​​​​

 

 

២. Motherhood ផលិត​ដោយ​ G-rise Media

 

ជា​ភាពយន្ត​ខ្លី​បែប​អប់រំ​ដែល​បាន​បង្ហាញ​ពី​​ក្មេង​ស្រី​ជំទង់​ម្នាក់​ដែល​មាន​គំនិត​សម្ភារៈ​និយម​ ចូល​ចិត្ត​ភាព​ហឺ​ហារ​ចង់​បាន​របស់​របរ​ថ្លៃ​ប្រើប្រាស់​ទាំង​ដែល​ភ្លេច​ថា​អ្នក​ម្ដាយ​របស់​​ខ្លួន​ត្រឹម​តែ​ជា​អ្នក​លក់ដូរ​បន្តិច​បន្តួច​តែប៉ុណ្ណោះ៕​​​

 

 

អត្ថបទ៖ SAMEDY

ប្រភព៖ Sabay Magz