នារីវ័យក្មេងម្នាក់បើករថយន្ត Highlander ស្លាកលេខភ្នំពេញ 2S-2278 បុកចូលឃ្លាំងលក់រថយន្ត V99 ក្បែរផ្សារបាយ័ន ខូចរថយន្ត Porche និងទ្វារមួយផ្ទាំង (មានវីដេអូ)

ភ្នំពេញ៖ នាវីវ័យក្មេងម្នាក់ រួមនឹងមិត្តភក្តិស្រីរបស់ខ្លួន បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Highlander ពាក់ស្លាកលេខ 2S-2278 ពណ៌ត្រីឆ្លូញ ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្ត យីហោ V-99 ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ជាប់ផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ជាមួយសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យខូចទ្វារឃ្លាំងមួយផ្ទាំង និងខូចផ្នែកខាងមុខរថយន្ត Porche មួយគ្រឿងតម្លៃជិត១០មឺុនដុល្លារ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា មុនដំបូងនារីអ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សីុ ពីលិចទៅកើត ស្រាប់តែដល់មុខឃ្លាំង ទំនងច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបូលចូលឃ្លាំងតែម្តង តែសំណាងល្អ គ្មានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ នារីវ័យក្មេងអាយុប្រមាណ២០ឆ្នាំ តែមិនស្គាល់ឈ្មោះរូបនេះ បានទូរស័ព្ទហៅឪពុកម្តាយ និងញាតិរបស់ខ្លួន មកដោះស្រាយជាមួយម្ចាស់ឃ្លាំង តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៦ មករា ២០១៦  ខ្វះការប្រុងប្រយ័ត្នបណ្តាល ឱ្យធ្លាក់ចូលក្នុងការដ្ឋានជីកដាក់លូនៅ តាមចិញ្ចើមផ្លូវ តែសំណាងល្អមិនមានរងរបួសទេ ដែលហេតុការណ៍នេះ ស្ថិតតាមបណ្តោយ ផ្លូវលេខ៧០កែងផ្លូវ៥កា ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

រថយន្ដដែលធ្លាក់ប្រឡាយនោះ ម៉ាក Lexus RX350 ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ2Z-5767 បើកដោយនារីវ័យក្មេងមិន ស្គាល់អត្តសញ្ញាណអាយុក្រោម២០ឆ្នាំ ។

បើតាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកតាមបណ្តោយផ្លូវលេខ៧០ ក្នុងទិសដៅ ពីកើតទៅលិច ពេលមកដល់ ផ្លូវ៥កា ក៏បានបត់ស្តាំ ដោយសារតែអ្នកបើកបរមិនបានដឹងថា ផ្លូវត្រូវបានគេជីកកាយយ៉ាងជ្រៅ ទុកដាក់លូនៅតាមចិញ្ចើមផ្លូវ មិនទាន់លុបទៅវិញ ទើបជ្រុលចង្កូតធ្លាក់ចូលក្នុងរណ្តៅជីក ដាក់លូនោះដាំក្បាលចុះក្រោម ។ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុ នារីជាអ្នកបើករថយន្ត បានទូរស័ព្ទហៅមិត្តភក្តិ និងសាច់ញាតិបើក រថយន្តកាមរីហាយប្រ៊ីត និងរថយន្តតូយ៉ូតា ព្រូសមកដល់ដឹកនាងទៅបាត់រង់ចាំព្រឹក ទើបហៅរថយន្តស្ទួចយកទៅជួសជុល ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងហេតុការណ៍ខាងលើនេះ មានអ្នករត់រ៉ឺម៉កម៉ូតូ និងម៉ូតូឌុបដែលបានឃើញហេតុការណ៍នេះ បានឈ្លោះប្រកែកគ្នា ដោយសារភាគីខាងម្ខាងនិយាយកាន់ជើង ខាងម្ចាស់រថយន្ត ហើយទម្លាក់កំហុសទៅខាងសាលារាជធានីភ្នំពេញ ពេលដែលជីកការដ្ឋាន ដាក់លូមិនទាន់ធ្វើរួចរាល់ ត្រូវដាក់រនាំងបាំង ឬស្លាកសញ្ញានិងភ្លើងបំភ្លឺ ដើម្បីឱ្យអ្នកបើកបរបានដឹងផង ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ ។ ចំណែកម្ខាងទៀតនិយាយលើកឡើងថា មកពីបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលអោយធ្លាក់ប្រឡាយយ៉ាងដូច្នេះ មិនមែនជាកំហុសរបស់សាលារាជធានីភ្នំពេញទេ។

ក្រោយពេលកើតហេតុខាង អជ្ញាធរមូលដ្ឋាន មិនបានធ្វើការឃាត់ខ្លួន អ្នកបើកបរទេ ដោយគាត់និយាយថា ករណីនេះមិនមានខូចខាត ដល់សម្បត្តិរដ្ឋទេ ដូច្នេះទុកលទ្ធភាពឱ្យម្ចាស់រថយន្ត ដើម្បីធ្វើការស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង ខាងសមត្ថកិច្ចគ្រាន់តែសម្រួល ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍តែប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត