តើ Angelina Jolie និង Brad Pitt ទទួល​យក​ក្មេង​កំព្រា​ពីប្រទេសស៊ីរី យក​មក​ចិញ្ចឹម​ឬ?

អ្នកនាង Angelina Jolie និង លោក Brad Pitt អាច​មាន​គ្រួសារ​ដ៏​ធំ​មួយ​ឬ!

ប្តី​ប្រពន្ធ​មួយ​គូរ បាន​រៀបការ​កាល​ពី​ឆ្នាំមុន បាន​ឲ្យ​ដឹង​ថា​ពួកគេ​នឹង​មាន​គំរោង​យក​កុមារ​កំព្រា​មក​ពី​ស៊ីរី​យក​មក​ចិញ្ចឹម។

បើ​យោង​តាម Redar Online បាន​ឲ្យ​ដឹង​ថា “តារា​សម្ដែង​បាន​ជួប​ជាមួយ​នឹងបង​ប្អូនប្រុស​៣​នាក់ ​ជា​ក្មេង​កំព្រា​ក្រោយ​ពី​ឪពុក​របស់​ពួក​គេ​ត្រូវ​ទាហាន​សម្លាប់​ និង​ម្តាយ​ត្រូវ​ស្លាប់​ដោយ​សារការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ស៊ីរី​”។ អ្នកនាងJolie អាយុ​៤០​ឆ្នាំ ដែល​ជា​បេក្ខជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន (UN Special Envoy for Refugee) បាន​ឲ្យ​ដឹង​ថា “នាង​ពិត​ជា​ចង់​យក​ក្មេង​ប្រុស​ទាំង​៣​នាក់​មក​ចិញ្ចឹម​ណាស់ ក៏​ប៉ុន្តែ Pitt បាន​បដិសេធ​​មិន​ឲ្យ​យក​ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ​មក​ទេ​”។ យ៉ាងណាមិញ​​តារា​សម្ដែង​ Pitt ក៏​បាន​លើក​ផល​លំបាក​សម្រាប់​ក្មេង​ទាំង​៦​នាក់​ជាកូនរបស់ពួកគេ​ដែលតម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​។

ជាពិសេស​អ្នក​តំណាង​ឲ្យPitt ក៏​បាន​បដិសេធ​ខណៈ​ដែល​ពួកគេ​កំពុងតែ​អនុម័ត​ច្បាប់​កុមារ​កំព្រា​ដែល​មក​ពី​ប្រទេស​ស៊ីរី​។

​ប្តី​ប្រពន្ធ​ទាំង​ពីរ​មាន​កូន​បង្កើត​ចំនួន​៣​នាក់​ដូចជា Shiloh អាយុ​ ៨​ឆ្នាំ និងមាន​កូន​ផ្លោះ អាយុ​៦​ឆ្នាំ Knox និង Vivienne។ ទន្ទឹម​និង​នោះ​ផង​ដែរ​ពួក​គេ​មាន​កូន​ចិញ្ចឹម​៣​នាក់​ទៀង​ដូចជា Maddox អាយុ ១៣​ឆ្នាំ មក​ពី​ប្រទេស​កម្ពុជា Pax អាយុ​១១​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម និង Zahara អាយុ​១០​ឆ្នាំ មកពី​អេត្យូពី។ បើសរុបទៅ​ពួកគេមានកូនចំនួន៦នាក់ទៅហើយ ដោយមានកូនបង្កើតចំនួន៣នាក់ និងកូនចិញ្ចឹមចំនួនបីនាក់ដែលយកមកពីប្រទេសផ្សេងៗពីគ្នា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រសិន​ជា​អ្នក​នាង Angelina Jolie និង លោក Brad Pitt យក​ក្មេង​ប្រុស​៣​នាក់​មក​ពី​ប្រទេស​ស៊ីរី​យក​មក​ចិញ្ចឹម​ថែមទៀត​គឺ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ​មាន​សមាជិក​ទៅដល់​១១​នាក់​៕

ប្រែសម្រួលៈ សូររីកា
ប្រភព៖


  • តើ Angelina Jolie និង Brad Pitt ទទួល​យក​ក្មេង​កំព្រា​ពីប្រទេសស៊ីរី យក​មក​ចិញ្ចឹម​ឬ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: