មុន​​អាយុ​១៧ ឆ្នាំ​​ត្រូវ​គេ​រំលោភ​​ជាង ៤ម៉ឺន​ដង រឿង​រ៉ាវ​ពិត​របស់​នារី​ម្នាក់

នារីម្នាក់ដែលមានឈ្មោះថា Claudia អាយុ ២២ ឆ្នាំបានរៀបរាប់ប្រាប់ពីជីវិតដ៏ជូរចត់នៃវ័យជំទង់របស់នាង មុនពេលដែលនាងត្រូវបានជួយសង្គ្រោះចេញពីកណ្ដាប់ដៃមនុស្សប្រុសដែលនាងទុកចិត្ត និងស្រលាញ់កាលពីនាងមានអាយុ ១២ ឆ្នាំ។

Claudia បានរៀបរាប់ទៅកាន់អ្នកយកព័ត៌មានរបស់ Romereports យ៉ាងដូច្នេះថា នៅពេលនាងមានអាយុ ១២ ឆ្នាំនាងបានជួបនឹងបុរសដែលមានអាយុបងនាង ១០ ឆ្នាំម្នាក់ នៅលើរថភ្លើងមួយនៅក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីកូ។ នាងនិងបុរសម្នាក់នោះបានចាប់អារម្មណ៍គ្នាទៅវិញទៅមក ហើយក៏បាក់ចិត្តស្រលាញ់គ្នា។ ក្រោយពីស្រលាញ់គ្នាបានមួយរយៈនាងក៏បានយល់ព្រមទៅរស់នៅជាមួយគាត់ ដោយគិតថាវាគឺជាស្នេហាពិតរបស់នាង។

នាងបានបន្តថា ក្រោយពីរស់នៅជាមួយគ្នាបាន ៣ ខែ មិត្តប្រុសរបស់នាងក៏បានបង្ហើបថាគាត់ និងគូកនរបស់គាត់កំពុងទាក់ទងភ្ញៀវ នឹងឲ្យនាងធ្វើជាស្រីពេស្យាក្នុងពេលឆាប់ៗនេះ។ ចាប់ពីនោះមកនាងក៏ចាប់ផ្ដើមទទួលរងអំពើរំលោភបំពានផ្លូវភេទ ហើយមិត្តប្រុសរបស់នាងចាប់ផ្ដើមវាយ ទាត់ធាក់ និងបោចសក់នាងជាញឹកញយ រហូតដល់ពេលខ្លះនាងត្រូវរងទារុណកម្មជាមួយនឹងដែកក្ដៅទៀតផង។

នាងបានរំលឹកបន្តទៀតថា កាលនោះនាងត្រូវបាននាំទៅកាន់ទីក្រុង Guadalajara ដើម្បីជួបជាមួយនឹងភ្ញៀវដំបូង វាគឺជារឿងមួយដ៏គួរឲ្យខ្លាចដែលត្រូវបានគេបង្ខំឲ្យរួមភេទជាមួយមនុស្សដែលយើងមិនស្គាល់។ នាងបន្តថា នៅពេលនោះនាងបានបិទភ្នែករបស់នាង ដូច្នេះនាងនឹងមិនបានឃើញនូវអ្វីដែលគេធ្វើដាក់នាង និងមិនមានអារម្មណ៍អ្វីទាំងអស់។

Claudia ត្រូវបានបង្ខំឲ្យធ្វើជាស្រីពេស្យា ដោយទទួលភ្ញៀវ ៣០ នាក់ក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ អស់រយៈពេល ៤ ឆ្នាំដែលសរុបទៅនាងត្រូវបានគេរំលោភប្រហែលជាង ៤ម៉ឺនដង។ នៅមុនពេលនាងមានអាយុ ១៧ ឆ្នាំនាងក៏ត្រូវបានបុរសជាភ្ញៀវម្នាក់រំដោះឲ្យមានរួចផុតពីស្រមោលដ៏ខ្មៅងងឹតនោះ។ ហើយសព្វថ្ងៃនេះនាងបានរស់នៅដោយមានសុភមង្គលជាមួយនឹងប្ដី និងកូនៗពីរនាក់របស់នាង។

ការចែករំលែកនូវរឿងរ៉ាវរបស់នាងគឺដើម្បីដាស់តឿនទៅដល់មនុស្សស្រីទូទាំងពិភពលោកឲ្យមានការប្រុងប្រយ័ត្នកុំឆាប់ជឿជាក់លើនរណាម្នាក់ពេក ជាពិសេសក្មេងស្រីជំទង់ដែលមានវ័យក្មេង៕

ប្រែសម្រួលដោយ ៖ បុរសកម្សត់
ប្រភព ៖ ROMEREPORTS


  • មុន​​អាយុ​១៧ ឆ្នាំ​​ត្រូវ​គេ​រំលោភ​​ជាង ៤ម៉ឺន​ដង រឿង​រ៉ាវ​ពិត​របស់​នារី​ម្នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: