អតីត​តួ 007 Pierce Brosnan គំរាម​លែងលះ​ប្រពន្ធ ព្រោះ​ឡើង​ទម្ងន់​ខ្លាំង

អតីតតួ James Bond លោក Pierce Brosnan  ត្រូវបានគេទម្លាយរឿងគំរាមលែងលះភរិយាអ្នកស្រីKeely Shaye Smithបន្ទាប់ពីពួកគេទាំងពីររៀបការអស់រយៈពេលជិត ១៥ ឆ្នាំ និងបានបង្កើតកូនប្រុសពីរនាក់។


បើយោងតាមទំព័រ Facebook មួយបានបង្ហោះកាលពីថ្ងៃទី ២៨ តុលាបាននិយាយថាបុរសវ័យ៦២ ឆ្នាំរូបនេះបានគំរាមថានឹងលែងលះជាមួយប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់ភ្លាមប្រសិនបើនាងធ្លាប់បានទៅវះកាត់បូមយកជាតិខ្លាញ់ចេញ។ ទោះបីជាមានប្រភពមិនច្បាស់ក៏ដោយ តែរឿងនេះបានធ្វើឲ្យក្លាយជារឿងក្ដៅគគុកលើបណ្ដាញអនឡាញដោយមានអ្នកចែករំលែកច្រើនជាង ៧២ ០០០ អ្នក។
តារាសម្ដែងអៀរឡង់ Pierce Brosnan  ជាតួសម្ដែងដែលគេស្គាល់ថាល្អបំផុតសម្រាប់ការសម្ដែងជាតួភ្នាក់ងារ 007  ខណៈ​ Keely Shaye គឺជាអ្នកកាសែត​​ស្រី និងជាពិធីការិនីទូរទស្សន៍អាមេរិក៕

ប្រែសម្រួល៖Liela

ប្រភព៖http:lollipop.sg


  • អតីត​តួ 007 Pierce Brosnan គំរាម​លែងលះ​ប្រពន្ធ ព្រោះ​ឡើង​ទម្ងន់​ខ្លាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: