Liverpool ចំណាយ​៣២.៥​លានផោន​ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែលហ្ស៊ីក

ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​យល់​ព្រម​ចំណាយ៣២.៥លាន​ផោន​ទៅ​អោយ​ក្លឹប​ Aston Villa ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែលហ្ស៊ីក​កីឡាករ​ Cristian Benteke ។

Benteke បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី៧​ហើយ​របស់​ក្លឹប​ Liverpool ដែល​កីឡាករ​ចំណូល​ថ្មី​ផ្សេង​ទៀត​មាន​ Danny Ing , Roberto Firmino , Jame Milner , Nathaniel Clyne , Adam bogdan , និង Joe Gomez ។ ខណៈ​ដែល Liverpool ទើប​តែ​លក់​កីឡាករ​ Raheem Sterling ទៅ​អោយ​ក្លឹប​ Man City ក្នុង​តម្លៃ​៤៩​លាន​ផោន​កាល​ពី​សប្ដាហ៍​មុន​ ។

គួរ​បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​មុន​កីឡាករ​ Benteka បាន​ស៊ុត​បញ្ចូល​ទី១៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត​ ហើយ​បើ​គិត​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ដែល​លេង​នៅ​ Aston Villa ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០១​ប្រកួត​ ៕

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Liverpool ចំណាយ​៣២.៥​លានផោន​ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៊ែលហ្ស៊ីក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: