Chelsea បាន​ត្រឹម​នាំ​មុខ​តែ​ចុង​ក្រោយ​ Liverpool ជា​អ្នក​ឈ្នះ​ទៅ​វិញ​

កាល​ពី​យប់​មិញ​ក្លឹប​តោ​ខៀវ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​រង​បរាជ័យ​ដោយ​លទ្ធផល​១​ទល់​នឹង​៣​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ Liverpool ។

ដោយ​ការ​ប្រកួត​បើក​ឆាក​ត្រឹម​តែ​៤​នាទី​ប៉ុណ្ណោះ​កីឡាករ​ Ramires បាន​តែត​បញ្ចូល​ទី​មួយ​គ្រាប់​យ៉ាង​ល្អ​ជួយ​ឲ្យ​ Chelsea ធ្វើ​ការ​នាំ​មុខ​មុន​ ប៉ុន្តែ​យ៉ាង​ណា​ជិត​ចប់​ការ​ប្រកួត​នៅ​តង់​ទី​១​ទៅ​ហើយ​ពោល​គឺ​ក្នុង​ម៉ោង​បន្ថែម​កីឡាករ​ Coutinho បែរ​ជា​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម​ Liverpool មក​វិញ​ ។

យ៉ាង​ណា​ចូល​ដល់​ទី​២​នាទី​៧៤​កីឡាករ​ Coutinho បាន​បន្ថែម​គ្រាប់​ទី​២​ដែល​ជួយ​ឲ្យ​ក្រុម​ Liverpool ធ្វើ​ការ​នាំ​មុខ​វិញ​ម្ដង​ ហើយ​នៅ​នាទី​ទី​៨៣​កីឡាករ​ Benteke បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ជួយ​ Liverpool ឈ្នះ​យ៉ាង​សុវត្ថិភាព​ ។

អត្ថបទ ៖ វិចទ័រ


  • Chelsea បាន​ត្រឹម​នាំ​មុខ​តែ​ចុង​ក្រោយ​ Liverpool ជា​អ្នក​ឈ្នះ​ទៅ​វិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: