រាង​សាមញ្ញ​ចឹង​សោះ​! ក៏​ជា​ Smart Watch ដែរ

ក្រឡេក​មើល​បន្តិច​ស្មាន​តែ​នាឡិកា​ធម្មតា​ មើល​ទៅ​សាមញ្ញ​ ប៉ុន្តែ​មើល​ឲ្យ​ច្បាស់​តិច​ អូយ!​ មិន​ធម្មតា​ទេ ។

Withings Activité ​គឺ​ជា​ប្រភេទ​ Smart Watch សម្រាប់​មនុស្ស​គ្រប់​វ័យ​ និង​មាន​ភាព​ទាក់ទាញ​បំផុត​ រាងសង្ហា សាកសម​នឹង​អ្នក​ ដែល​មើល​ទៅ​វា​សាមញ្ញ​ តែ​រឹងមាំ​ ប្រើប្រាស់​បាន​គ្រប់​កាលទេស​។​​ លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​វា​មាន​ដូចជា​៖​

  • ផលិត​នៅ​ប្រទេស​ Swiss​ និង​ច្នៃម៉ូត​ដោយ​ជន​ជាតិ​បារាំង
  • មាន​ 3 ពណ៌​ សម្រាប់​ជ្រើសរើស​ (ពណ៌ស ​,​ពណ៌ខ្មៅ​​, និងពណ៌ខៀវ)
  • ប្រើប្រាស់​ប្រភេទ​អេក្រង់​ sapphire មិន​ឆ្កូត​
  • មិន​ជ្រាប​ទឹក​កំរិត​5ATM ជម្រៅ​ទឹក​(50ម៉ែត្រ​)
  • តួរ​របស់​វា​ធ្វើ​ពី​ Alloy 316L ​ប្រភេទ​ stainless Steel
  • មាន​ទ្រនិច​ ពីរប្រភេទ​​ សម្រាប់​បង្ហាញ​ម៉ោង​ និង​ចលនា​របស់​អ្នក​
  • ខ្សែ​របស់​វា​ធ្វើ​ពី​ប្រភេទ​ស្បែក​ល្អ​ និង​ប្រភេទ​Silicon (សម្រាប់​ប្រើប្រាស់​ពេល​ហែល​ទឹក​) មាន​ច្រើន​ពណ៌​
  • ប្រើប្រាស់​ Technology Bluetooth 4.0 ​សម្រាប់​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​កម្មវិធី​ Health Mate ដើម្បី​តាមដាន​នូវ​សកម្មភាព​ និង​ចលនា​ផ្សេងៗ​(ដើរ​,រត់​,គេង​,ហែលទឹក​ជាដើម​) Support iOS & Android
  • មាន​ Silent Alarm (Vibration Function) សម្រាប់​ដាស់​តឿន​អ្នក
  • វា​ធ្វើការ​ផ្លាស់ប្តូរ​ Time Zone Automatic នៅ​ពេល​ដែល​អ្នក​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​
  • ថ្ម​របស់​វា​អាច​ប្រើប្រាស់​បាន​ដល់​ទៅ​ 8 ខែ​ ទើបផ្លាស់ប្តូរម្តង ដោយ​មិន​ចាំបាច់​មាន​ខ្សែ​សាក
  • តម្លៃ​របស់​វា​ 450$

ខាងក្រោមនេះគឺជាវីដេអូ

ប្រភព ៖
អត្ថបទ ៖ Nicolar


  • រាង​សាមញ្ញ​ចឹង​សោះ​! ក៏​ជា​ Smart Watch ដែរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ចំនេះដឹង
Tags: