តិចនិច​លេង​ថ្ពាល់​គូថ ​ដើម្បី​ដាស់​អារម្មណ៍​ឲ្យចង់​រួមភេទ​ខ្លាំង

មិនថា​ អ្នក​បាន​សាក​ល្បង​ក្បាច់​សម្រុក​ចូល​រន្ធគូថ​ ឬក៏​អត់ទេ ​អ្នក​ប្រហែល​ជាធ្លាប់​បាន​ឮ​ហើយថា ​ការ​លេង ​និង​ការ​ស្ទាប​អង្អែល​គូថ​ អាច​ជារឿង​មួយ​អស្ចារ្យ។ ​ប៉ុន្តែ​នៅ​មាន​តំបន់​ក្បែរ​គូថ​មួយ​ ដែល​ជា​កន្លែង​អាច​ធ្វើឲ្យ​កាន់​តែមាន​ក្តី​សុខគឺ ​ថ្ពាល់​គូថ។

 

តិចនិច​លេង​ថ្ពាល់​គូថ ​ដើម្បី​ដាស់​អារម្មណ៍​ឲ្យចង់​រួមភេទ​ខ្លាំង
អ្នក​ជំនាញ​ផ្នែក​ផ្លូវភេទ​នៅ​មជ្ឈ​មណ្ឌល​ផ្លូវភេទ ​និង​វប្បធម៌​ក្នុង​ប្រទេស​សាន់ហ្វ្រាន់​ស៊ីស្កូ​ អ្នកស្រី ​Carol ​Queen ​បាន​និយាយ​ថា ​"ក្បាច់​សម្រុក​ចូល​រន្ធគូថ​ ជាក្បាច់​គួរឲ្យ​ទាក់​ទាញ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​ជាច្រើន។ ​ការ​លេង ​និង​ស្ទាប​អង្អែល​ថ្ពាល់​គូថជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ​និង​ផ្តល់​ក្តីសុខ​ឲ្យអ្នក​កាន់​តែខ្លាំង​ឡើង"។

ដូច្នេះ​ហើយ ​តើអ្នក​អាច​ធ្វើអ្វីខ្លះ​ ចំពោះ​ថ្ពាល់គូថ​គូស្នេហ៍​អ្នក​ក្នុង​កំឡុង​ពេល​រួមភេទ? ​ខាង​ក្រោម​នេះនឹង​ពន្យល់​បង្ហាញ​ដល់អ្នក៖

ច្របាច់គូថ
ការ​ច្របាច់​គូថ​អាច​ធ្វើឲ្យ​មាន​ចំណង់​តណ្ហា​ផ្លូវភេទ​កាន់តែ​ខ្លាំង​ឡើង។​ ហើយ​ការ​ច្របាច់​ថ្ពាល់គូថ​ជារឿង​មួយ​ល្អ​ប្រសើរ​បំផុត​ក្នុង​ពេល​សម្រុក​ចូល។

សាក​ល្បង​ដាក់​ចុង​ម្រាមដៃ​របស់​អ្នក​ត្រង់​រង្វះគូថ​ក្បែរ​រន្ធគូថ ​ដែល​ជា​តំបន់​សម្រើប​របស់​បុរស ​និង​ស្ត្រី។​ ជាការ​ពិត​ណាស់ ​សរសៃ​ប្រសាទ​ក្នុង​រង្វះគូថ​ផ្សា​ភ្ជាប់​ទៅនឹង​ប្រដាប់​ភេទ ​ធ្វើឲ្យ​មាន​សម្រើប​កាន់​តែខ្លាំង​ឡើង។

ទះគូថ
ការ​ទះគូថ​ស្រាលៗ​អាច​ជួយ​បង្កើន​អារម្មណ៍​ពុះ​កញ្ជ្រោល​របស់​អ្នក។ ​ហើយ​អ្វីដែល​សំខាន់​ដំបូង​ត្រូវទះ​គូថ​ខ្លាំងៗ ​ទើបទះ​ស្រាលៗ​វិញ ​និងថ្នមៗ​តាម​ក្រោយ។

ហែកគូថ
ដោយ​សារ​តែ​សរសៃ​ប្រសាទ​ក្នុង​រង្វះគូថ ​ពាក់​ព័ន្ធ​នឹង​ប្រដាប់​ភេទ ​ដូច្នេះ​ការ​ហែក​ថ្ពាល់​គូថ​អាច​ធ្វើឲ្យ​គូស្នេហ៍​មាន​ក្តីសុខ​បំផុត។ ​ស្រប​ពេល​ជាមួយ​គ្នាដែរ ​ការហែក​ថ្ពាល់គូថ​ក៏អាច​ជួយ​ជម្រុញ​សម្រើប​ផ្លូវភេទ​ឲ្យ​ប្រសើរ​ផងដែរ។

សាកល្បងក្បាច់ផ្សេងៗ
ការ​សាក​ល្បង​ក្បាច់​ផ្សេងៗ​ក៏អាច​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​ក្តីសុខ​របស់​អ្នក​ផងដែរ។ ​ព្រោះ​ការ​ផ្លាស់ប្តូរ​ស្ទីល​អាច​ឲ្យអ្នក​រកឃើញ​ពីវិធី​ច្រើន​ឡើងៗ ​ដើម្បី​ផ្សំ​បញ្ចូល​នឹង​ការ​លេង ​ស្ទាប​អង្អែល​ថ្ពាល់គូថ​ក្នុង​ពេល​បង្កាត់​ភ្លើង​ស្នេហ៍។ ​សាក​ល្បង​ចាប់​ផ្តើម​ក្បាច់ឆ្កែ ​និងក្បាច់​បញ្ច្រាស​គោញី ​និង​រកមើល​ក្បាច់​ទាំង ៣៦ ​ដែល​អ្នក​ត្រូវការ​សាក​ល្បង​នៅ​ក្នុង​ជីវិត៕

ដោយ៖ ដារ៉ា
ប្រភព៖ Womenshealthmag

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!