ព្រាននារី​ថៃ​ចាប់​ស្ត្រី​ខ្មែរ​មុខ​ស្អាត​​រំលោភ

ព្រាននារី​ថៃ​ចាប់​ស្ត្រី​ខ្មែរ​មុខ​ស្អាត​​រំលោភ



ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​កើត​មានរឿង​រ៉ាវ​ភ្ញាក់ផ្អើល​នៅ​ផ្សារ​រុង​ក្លឿ​ក្នុង​ទឹកដី​ថៃ ជុំវិញ​ព្រាននារី​ថៃ​ម្នាក់​បើករថយន្ត​ទៅ​ចាប់​ស្ត្រី​ខ្មែរ​ស្រស់​ស្អាត​ម្នាក់ ជា​អ្នកលក់​ភេសជ្ជៈ​យក​មក​បង្ខាំង​រំលោភ នៅ​រី​សត​មួយ​ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ បង្កើត​បាន​នូវ​ព័ត៌មាន​ខុស​ៗ​គ្នា​យក​មក​ផ្សាយ ។

មុន​នេះ​បញ្ហា​ខាងលើ​ដែល​ទទួល​ប្រភព​ខុស​ៗ​គ្នា​បាន​ផ្សាយ​ថា នាង​ត្រូវ​គេ​រំលោភ​បូក​ហើយ​ប្រភព​ខ្លះ​សង្ស័យ​ថា នាង​និង​ជនសង្ស័យ​អាច​ត្រូវរ៉ូវ​គ្នា​មុន​ឡើង​រថយន្ត ។ ក៏​មាន​ប្រភព​ខ្លះ​លើក​ឡើងជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​នាង​មិនរ​ត់រក​អន្តរាគមន៍​ឲ្យ​គេ​ជួយ​ក្រោយ​ពេល​គេ​នាំ​ឡើងផ្ទះ​សំណាក់​នោះ ?

ដោយសារ​ប្រភព​ខុស​គ្នា អ្នករាយការណ៍​ព័ត៌មាន​លើក​មក​ផ្សព្វផ្សាយ​ក៏​ខុស​គ្នា​ដែរ ។ រឿង​ពិត​ពេល​នេះ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ និង​គ្រួសារ​ទម្លាយ​ពី​ការ​ពិត​ហើយ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈួ​ន ផៃ​លី ហៅ​លី​ន ឬ ជ័យ សុ​ផ​ន អាយុ​២៧​ឆ្នាំ និង​ប្តី​ឈ្មោះ ប៉ា​ង ធូ ហៅ​ធី​ន វិ​ធូ អាយុ​២៧​ឆ្នាំ កូនប្រុស​អាយុ​៦​ឆ្នាំ ឈ្មោះ ក្រឹ​ង ពន្លឺ អម​ដោយ​ឱ​ពុក​ម្តាយ​ស្ត្រី​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​ឃុំ​កុយ​ម៉ែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ពួក​គេ​បាន​មក​តាម​ការ​អញ្ជើញ របស់​សមត្ថកិច្ច​ដើម្បី​សាកសួរ​ចង់​ដឹង​ពី​ការ​ពិត​នៃ​ដំណើររឿង​ខាងលើ ។

បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ថា​ខ្លួន​ជា​កម្មករ​ដឹក​ជញ្ជូន​ឥ​វ៉ា​ន់​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ឲ្យ​គេ ចំណែក​ប្រពន្ធ​ជា​អ្នកលក់​ប្រហិត​និង​ភេសជ្ជៈ​ចល័ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ ។ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​បុរស​ជា​ប្ដី ដែល​ទុក​សក់​វែង​ចង​ក្របួច​ទៅ​ក្រោយ បាន​និយាយ​ថា ហេតុការណ៍​គេ​ចាប់ពង្រត់​ប្រពន្ធ​ដាក់​រថយន្ត​នោះ កើតឡើង​នៅ​ម៉ោង​ប្រហែង​៧​យប់​ថ្ងៃ​ទី​៣ ឧសភា ដោយ​ថ្ងៃ​នោះ​ខ្លួន​រវល់​ដឹក​ជញ្ជូន​ឥ​វ៉ា​ន់​ឲ្យ​គេ​នៅ​កន្លែង​ផ្សេង មិន​បានដឹង​និង​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ទេ ។

បុរស​ជា​ប្ដី​បន្ត​ថា មុន​ពេល​កើតហេតុ​ហាក់​មាន​ប្រផ្នូល​អាក្រក់​ដឹង​ជា​មុន គឺ​បាន​ញាក់ភ្នែក​ជា​ច្រើន​ដង តែ​មិន​ចាប់អារម្មណ៍​ក៏​វិល​ត្រឡប់​ទៅ​បន្ទប់​ជួល​ក្នុង​ផ្សារ​រុង​ក្លឿ ពេល​កំពុង​លាង​ឆ្នាំង​ដាំបាយ​ស្រាប់តែ​បងប្រុស​បង្កើត​ឈ្មោះ ប៉ា​ង វាសនា ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ​ដែរ​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធ​ឯង​ត្រូវ​គេ​ចាប់ ដាក់​រថយន្ត​ទៅ​បាត់​ហើយ ។ បុរស​ជា​ប្ដី​បន្ត​ថា ភ្លាម​នោះ​ខ្លួន​ទៅ​តាម​រក​មើល​ដល់​កន្លែង​ធ្លាប់​លក់​ស្រាប់តែ​មាន​អ្នកស្រុក​គេ​ប្រាប់​ថា គេ​មក​ចោមរោម​ចាប់​ប្រពន្ធ​ដាក់​រថយន្ត​ទៅ​បាត់​ហើយដោយ​នាង​ស្រែក​ឲ្យ​គេឯង​ជួយ​ដែរ តែ​ជួយ​មិន​ទាន់ ។

ក្រោយ​ដឹង​ថា ប្រពន្ធ​ត្រូវ​គេ​ចាប់​ដាក់​រថយន្ត​ខ្លួន​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ថៃ​តាម​ស្កាត់រក​រថយន្ត​និង​ជនសង្ស័យ ។ ពាក់ព័ន្ធ​ពាក្យ​ចចាមអារ៉ាម​ថា ជនជាតិ​ថៃ​នេះ​ធ្លាប់​លួច​ស្រឡាញ់​យ៉ាង​ងប់​ង​ល់​បំផុត ព្រោះតែ​នាង​មានមុខ​ស្អាត​ស្រស់​ដាច់​គេ ។ បញ្ហា​បុរស​ជា​ប្តី​ទម្លាយ​ថា​ខ្លួន​ធ្លាប់​ដឹង​ខ្លះ​ៗ​ដែរ គឺ​បុរស​ជនជាតិ​ថៃ​នោះ​ជា​ជាង​កាត់​កញ្ចក់​នៅ​ស្រុក​អារញ្ញ​ហើយ​ប្រពន្ធ​ខ្លួន​ក៏​ធ្លាប់​ទៅ​មក​លក់​ប្រហិត និង​ភេសជ្ជៈ​នៅ​ទីនោះ​ដែរ ។ គេ​បន្ត​ថា ជនជាតិ​ថៃ​នោះ​ធ្លាប់​សួរ​ប្រពន្ធ​ខ្លួន​ថា​តើ​មាន​ប្តី​និង​កូន​ហើយ​ឬ​នៅ? គ្រានោះ​ប្រពន្ធ​ខ្លួន​ឆ្លើយ​តប​ថា មាន​ប្តី​និង​កូន​ហើយ​តែ​បុរស​ថៃ​នោះ​តប​វិញ​ថា បើ​ទោះជា​នាង​មាន​ប្តី​និង​កូន​ក៏​គេ​នៅ​តែ​ស្រឡាញ់​ដែរ​ស្រលាញ់​ដកចិត្ដ​មិន​បាន ។

ក្រោយ​ពី​ទីតាំង​ម៉ៅ​ការ​ដាក់​កញ្ចក់​នៅ​ស្រុក​អារញ្ញ​កសាង​រួចរាល់ ប្រពន្ធ​របស់​ខ្លួន​ក៏​មិន​បាន​ទៅ​លក់​ទីនោះ​ទៀត​ដែរ គឺ​លក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​វិញ ។ បុរស​ជា​ប្តី​បន្ត​ថា មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្លួន​និង​ក្រុម​គ្រួសារ​ផ្អាក​លក់ នៅ​ផ្សារ​រុង​ក្លឿ​មួយ​រយៈ​បាន​មក​លំនៅ​ឋាន​ហើយ​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្តតាកែវ​(​ស្រុក​ខាង​ប្តី​) ។ លុះ​ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ក៏​នាំ​គ្នា​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​វិញ​ស្រាប់តែ​បុរស​ថៃ​នោះ​ជិះ​រថយន្ត​មក​សួរ​ថា រវល់​ទៅ​ណា​បាត់​យូរ​ម្លេះ​គេ​ខំ​តែ​តាម​រក ។ តាម​មើលទៅ​បុរស​ថៃ​នេះ​កាន់តែ​ស្រឡាញ់​ងប់​ង​ល់​ខ្លាំង​ទៅ​ៗ ។ មិនតែប៉ុណ្ណោះ​មុន​កើតហេតុ​ជនសង្ស័យ​ហាក់​មក​ឃ្លាំមើល​ប្រពន្ធ​ខ្លួន​ជា​ញឹកញយ ។ លុះ​ថ្ងៃ​កើតហេតុ​គេ​បើករថយន្ត​មក​លេង ហើយ​ទិញ​ទឹកបរិសុទ្ធ​មួយ​ដប ពេល​នាង​យក​ទឹក​ទៅ​ឲ្យ ស្រាប់តែ​ចាប់ដៃ​អូស​ឡើង​រថយន្ត ដោយ​មាន​មនុស្ស​២​នាក់​ផ្សេង​ទៀត ម្នាក់​យកដៃ​ខ្ទប់មាត់ និង​ម្នាក់​ចាប់​ត្រកង​ជើង​នាង ញាត់​ចូល​រថយន្ត​ដឹក​ចេញ​ទៅ​បាត់ ។

នាង ឈុ​ន ផៃ​លី ហៅ​លី​ន ឬ​ជ័យ សុ​ផ​ន ក្រោយ​ចេញពី​បន្ទប់​សួរនាំ​របស់​សមត្ថកិច្ច​បាន​និយាយ​ប្រាប់​ឲ្យដឹង​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ នាង​ត្រូវ​គេ​ចាប់បង្ខំ​ចូល​រថយន្ត​មែន​តែ​នាង​ថា ពាក្យ​ចចាមអារ៉ាម​រឿង​រំលោភ​បូក​មិនមែន​ជា​ការ​ពិត​ទេ គឺ​១​និង​១​តែ​ប៉ុណ្ណោះ​។ នាង​ថា ពេល​នោះ​បើ​នាង​មិន​សម្របសម្រួល​តាម​ស្ថានការណ៍ នាង​ខ្លាច​គេ​សម្លាប់​បំបិទមាត់ ព្រោះ​ពេល​មុន​ទៅ​ដល់​រី​សត​ក្នុងស្រុក​ខ្ល​ង​ហាត​នោះ គេ​ដឹក​នាង​កាត់​តាម​ចំការ​អំពៅ​ផ្លូវលំ  រហូត ។ នាង​ថា បុរស​២​នាក់​ទៀត ត្រូវ​ជនសង្ស័យ​ឲ្យ​ចុះ​ពី​រថយន្ត នៅ​ពេល​ចេញ​ឆ្ងាយ​ពី​ផ្សារ​រុង​ក្លឿ ។ ស្ត្រី​ខាងលើ​មិន​លម្អិត​រឿង​វែង​ឆ្ងាយ​ទេ ប៉ុន្តែ​ប្រាប់​ប្តី​ថា កាល​នៅ​រី​សត​នោះ​ក្រោយ​ពី​ត្រូវ​គេ​រំលោភ​ម្តង គេ​នាំ​នាង​ទៅ​ទិញ​សម្ភារ និង​ទ្រនាប់ជើង​ឲ្យ ក្នុង​ហាង​មួយ​តែ​មិន​ហ៊ាន​ប្តឹង​ទេ ព្រោះ​ហាង​នោះ​មាន​តែ​ស្ត្រី​ម្នាក់​គត់ ។

គ្រួសារ​រង​គ្រោះ​និយាយ​ថា​បុរស​២​នាក់​ដែល​ទៅ​ជាមួយ​ជនសង្ស័យ​ចាប់​នាង​ដាក់​រថយន្ត ជា​ជនជាតិ​ខ្មែរ ធ្វើការ​ជាមួយ​ជនសង្ស័យ​តែ​ថា ពួក​គេ​មិន​ប្តឹង​ជន​ទាំង​២​នាក់​នោះ​ទេ ។ គ្រួសារ​នេះ​បញ្ជាក់​ថា ក្នុង​បណ្តឹង​ពួក​គេ​ទាមទារ​សំណង​ដំបូង​៥​សែន​បាត តែ​ជនសង្ស័យ​សុំ​បញ្ចុះ​ត្រឹម​១​សែន​បាត ។ ពេល​អត់​ព្រម​តថ្លៃ​គ្នា​សា​ថ្មី ដោយ​ទារ​៤​សែន​បាត សុំ​ឲ្យ​២​សែន​បាត តែ​សុំ​បង់​រំលស់ ព្រោះ​គ្មាន​ប្រាក់សុទ្ធ ។ ទីបំផុត​ខាង​រង​គ្រោះ​បាន​ព្រម ក៏​ត្រូវរ៉ូវ​គ្នា​ត្រឹម​ប្រាក់​២​សែន​បាត​ដោយ​ភាគី​រង​គ្រោះ​បញ្ជាក់​ថា សមត្ថកិច្ច​ថៃ​ទុក​ពេល​ឲ្យ​សាច់ញាតិ​ជនសង្ស័យ​រក​ប្រាក់​មក​ឲ្យ​ជន​រង​គ្រោះ មិន​ឲ្យ​ហួស​ពី​រយៈពេល​២​ខែ​ឡើយ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​បញ្ហា​នេះ​លោក ប៊ុ​ន សុខ​វិបុល អ​គ្ក​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​បាន​សរសេរ​ក្នុង​ប្រព័ន្ធ​វ៉ស​អាប់​ថា ខាង​លោក​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​ចាត់វិធានការ​លើ​ជនសង្ស័យ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ។

ប្រភព​ពី​ទឹកដី​ថៃ​ប្រាប់​ថា ភ្លាម​ៗ​បន្ទាប់​ពី​មានការ​ឆោឡោ និង​បណ្ដឹង​ពី​សំណាក់​បុរស​ជា​ប្ដី ទីបំផុត​រថយន្ត​ជនសង្ស័យ ត្រូវ​បាន​តម្រួត​ស្រុក​ខ្ល​ង​ហាត​រាយការណ៍​ទៅ​តម្រួត​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ​ថា ឃើញ​ចត​នៅ​ក្នុង​បរិវេណ​រី​សត​(​ផា​ណ​យ​) ។ ប្រភព​បន្ត​ថា សមត្ថកិច្ច​ទាំង​២​ស្រុក បាន​សហការ​ជួប​ជាមួយ​ម្ចាស់​រី​សត ចូល​ឆែកឆេរ​បន្ទប់ ក៏​បានឃើញ​ជនសង្ស័យ និង​ស្ត្រី​រង​គ្រោះ​នៅ​អង្គុយ​ជុំ​គ្នា ដោយ​ជនសង្ស័យ​ស្លៀក​កន្សែង និង​កំពុង​ជូត​ខ្លួន បន្ទាប់​មក​សមត្ថកិច្ច​ក៏​យក​អ្នក​ទាំង​២ ចេញពី​រី​សត​ខាងលើ ប្រគល់​ឱ្យ​សមត្ថកិច្ច​តម្រួត​ខ្ល​ង​លឹ​ក​យក​ទៅ​សាកសួរ ។

ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ វ៉ា​យុ អាក់​សន វ័យ​៤០​ឆ្នាំ ជា​ជាង​កាត់​កញ្ចក់ មក​ពី​ស្រុក​បាន​សាក់​ផា​ន ខេត្ត​ប្រាក់​ជួប បាន​និយាយ​ថា ខ្លួន​មិន​បាន​ចាប់បង្ខំ​ស្ត្រី​រង​គ្រោះ​យក​ដាក់​រថយន្ត​ទេ ហើយ​ថា នេះ​ជា​ការ​ស្ម័គ្រចិត្ត ពេញចិត្ត​ព្រម​ឡើង​រថយន្ត​ដោយ​ខ្លួនឯង​។ ជនសង្ស័យ​និយាយ​ថា ខ្លួន​បាន​ស្គាល់​និង​ស្រឡាញ់​ស្ត្រី​រូប​នេះ មួយ​រយៈ​កន្លង​មក នៅ​ពេល​ដែល​ខ្លួន​ទៅ​ធ្វើ​ជា​ជាង​កាត់​កញ្ចក់​ឱ្យ​គេ​នៅ​ស្រុក​អារញ្ញ ហើយ​នាង​នោះ​បាន​ទៅ​លក់ដូរ​ភេសជ្ជៈ និង​ប្រហិត​នៅ​ទីនោះ ។ ជនជាតិ​ថៃ​រូប​នេះ​និយាយ​ថា ដោយសារ​ឃើញ​នាង​មានមុខមាត់​ស្អាត មិនដឹង​ថា មាន​ប្តី​ឬ​កូន​ទេ ទើប​បាក់ចិត្ត​ស្រឡាញ់ រហូត​ឈាន​ទៅ​ណាត់​ហៅ​នាង​ឡើង​រថយន្ត​ទៅ​ជួល​រី​សត​ដេក​ជុំ​គ្នា ។

ដោយឡែក ស្ត្រី​រង​គ្រោះ​និយាយ​ថា ជា​ការ​ចាប់រំលោភ ហើយ​នាង​មិន​អាច​ប្រឆាំង​បាន​ទេ ដោយសារ​ភ័យ​ខ្លាច ។ នាង ជ័យ សុ​ផ​ន បាន​ប្រាប់​មន្ត្រី​កម្ពុជា និង​សមត្ថកិច្ច​ថៃ​ថា នាង​និង​ជនសង្ស័យ​បាន​ស្គាល់គ្នា គ្រាន់​ជា​អ្នកលក់ និង​អ្នកទិញ​តែ​ប៉ុណ្ណោះ ។ នាង​និយាយ​បន្ត​ថា ជនសង្ស័យ​ដំបូង​បើករថយន្ត​មក​បបួល​នាង​ទៅ​ដើរ​លេង​មែន ប៉ុន្តែ​នាង​ប្រកែក បែរជា​ជនសង្ស័យ​ចាប់ដៃ​នាង​អូស​ឡើង​រថយន្ត​។ យ៉ាងណា​ក៏​ដោយ ស្ត្រី​រង​គ្រោះ​បន្ត​ថា ជនសង្ស័យ​បាន​ចាប់​នាង​ប​ញ្ជូ​ល​រថយន្ត​យក​ទៅ​បង្ខាំង​នៅ​រី​សត​មួយ ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ជាប់​ទឹកដី​កម្ពុជា​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ថែម​ទាំង​រំលោភ​បាន​សម្រេច​ទៀត​ផង ។

លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​សរសេរ​តាម​បណ្តាញ​វ៉ស​អាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ករណី​ខាងលើ​ពាក់ព័ន្ធ​ជាមួយ​តែ​ជនសង្ស័យ​ឈ្មោះ វ៉ា​យុ​ម្នាក់​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​អ្នក​ផ្សេង​ទេ ហើយ​ថា ជនសង្ស័យ​រូប​នេះ សមត្ថកិច្ច​ថៃ នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ខេត្ត​ស្រះ​កែវ​នៅ​ថ្ងៃ​ទី​៥ ឧសភា ។ ករណី​ខាងលើ ត្រូវ​បាន​លោក​អគ្គ​កុងស៊ុល​ខ្មែរ ស្នើ​ឱ្យ​ភាគី​ថៃ​ដាក់ទោស​ទណ្ឌ​ជនសង្ស័យ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ។ ជន​ស​ង្យ័​យ​ត្រូវ​ប្រភព​ប្រាប់​ថា សមត្ថកិច្ច​ថៃ​ចោទ​លើ​បទល្មើស​២ គឺ​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​រំលោភ​សេពសន្ថវៈ ។

គួរ​បញ្ជាក់​ថា ពេល​ដែល​ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​នាំ​មក​ពី​រី​សត​ផា​ណ​យ ក្នុងស្រុក​ខ្ល​ង​ហាត ដល់​ស្ថានីយ​តម្រួត​ខ្ល​ង​លឹ​ក បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​និង​កូនប្រុស ព្រមទាំង​សាច់ញាតិ ក៏​បាន​ទៅ​កាន់​ស្ថានីយ​តម្រួត​ផង​ដែរ ។ ចំណែក​បុរស​ជា​ប្តី​ពេល​ទទួល​ព័ត៌មាន​ថា ប្រពន្ធ​ខ្លួន​ត្រូវ​គេ​យក​ទៅ​រំលោភ បាន​ត្រឹមតែ​ឱប​កូន​សម្រក់​ទឹកភ្នែក តក់​ៗ​តែ​ប៉ុណ្ណោះ ៕