តាអាយុ៦៦ឆ្នាំល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល

កណ្ដាល៖ បុរសវ័យចំណាស់ល្មោមតណ្ហាម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ក្រមួចបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឌឿ សំអន ហៅ ឌៀប អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

សមត្ថកិច្ចបានបន្ដថា នៅពេលកើតហេតុជនរងគ្រោះ ឈ្មោះ យ.ស.ដ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស កំពុងលេងបិតពួនជាមួយក្មេងៗដទៃ ពេលនោះជនល្មើសបានចាប់ទាញជនរងគ្រោះ មកខាងក្រោយផ្ទះរបស់ខ្លួនកន្លែងទ្រុងមាន់ បានចាប់ស្រាតខោជនរងគ្រោះរំលោភ រហូតបានសំរេច លុះក្រោយមកជនល្មើស រំលោភបាន២ដងទៀត នៅក្រោមផ្ទះឈ្មោះ ម៉ិច យ៉ាន។

លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ម្តាយជនរងគ្រោះ ឃើញកូនមានសភាព មិនសូវស្តីនិយាយចេះភាំងៗ បានសួរដេញដោលកូន រហូតកូននិយាយប្រាប់ពីដំណើររឿងទាំងអស់នេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ម្តាយជនរងគ្រោះឈ្មោះ ម៉ី ស្រីរត្ន័ អាយុ៣២ឆ្នាំ មុខរបរកសិករ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាកូវ ក្រោយពីកម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងក៏ធ្វើការចុះស្រាវជ្រាវ ហៅជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះពិតប្រាកដមែន។

ក្រោយពីធ្វើការសួរចម្លើយរួចមក ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នានេះផងដែរ គឺមាន  បន្ទាប់ពីជនរូបនេះ ប៉ុនប៉ងធ្វើសកម្មភាពរំលោភ ក្មេងស្រីវ័យ១៤ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។ លោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការនគរបាលស្រុក ព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ និងកូនស្រី ដោយចោទថា ប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

បើតាមការសួរនាំរបស់កម្លាំង នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យ ម៉ុន ម៉ៃ នេះ ធ្លាប់បានធ្វើសកម្មភាពរំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ១៤ឆ្នាំ បានសម្រេចចំនួន ៥ដងរួចមកហើយ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ហើយលើកចុងក្រោយនេះ ជនសង្ស័យបានព្យាយាម រំលោភម្តងទៀត ប៉ុន្តែត្រូវបានប្រពន្ធ និងកូនស្រីប្តឹងនគរបាល ទើបឈានដល់ការឃាត់ខ្លួនតែម្តង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តាអាយុ៦៦ឆ្នាំល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល

តាអាយុ៦៦ឆ្នាំល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល

តាអាយុ៦៦ឆ្នាំល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល

តាអាយុ៦៦ឆ្នាំល្មោមតណ្ហា ចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចក្រមួចបាន នៅស្រុកខ្សាច់កណ្ដាល