ក្មេងស្ទាវពីរនាក់ ជិះម៉ូតូNEX កាប់អ្នកជិះ Zoomer ប្រង់ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ក្មេងស្ទាវពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួន បន្ទាប់ពីជនទាំងពីរនាក់នេះ បានជិះម៉ូតូNex ធ្វើសកម្មភាពកាប់យុវជនពីរនាក់ ដែលជិះម៉ូតូ Zoomer នៅម៉ោងប្រមាណ៧យប់ថ្ងៃទី៧ ខែឧសភានេះ ក្នុងបំណបប្លន់យកម៉ូតូ ប៉ុន្តែសំណាងមិនល្អក្រុមចោរទាំងពីរនាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួន។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការកាប់ប្លន់យកម៉ូតូនេះ កើតឡើងនៅចំណុចផ្លូវព្រះមុនីវង្ស ទុលមុខក្រសួងរៀបចំដែនដី ក្នុងខណ្ឌចំការមន ហើយជនសង្ស័យដែលធ្វើសកម្មភាពកាប់ប្លន់នេះមានគ្នាពីរនាក់ ប៉ុន្តែក្នុងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ប៉ុណ្ណោះ គឺយុវជនដែលពាក់អាវពណ៌ស ដោយឡែកបក្ខពួកម្នាក់ទៀត​បានរត់គេចខ្លួនបាត់៕

ផ្តល់សិទ្ធិដោយ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

()

គួររំលឹកឡើងដែរថា ធ្លាប់មានក្មេងស្ទាវ២ក្រុម បានបើកឆាកប្រយុទ្ឋគ្នា ទាំងកណ្តាលរាត្រី យ៉ាងអនាធិបតេយ្យ បណ្តាលឲ្យរងរបួស២នាក់ និងកាត់យកស្លាកលេខ ម៉ូតូអស់ពីរគ្រឿង។ ខណៈក្មេងស្ទាវដេញកាប់ ប្រហារគ្នាដោយដាវសាំម៉ូរ៉ៃ រត់ប្រដេញគ្នា ពាសពេញដងផ្លូវ ប៉ុន្តែមហាជន ប្រជាជន មិនបានឃើញវត្តមាន កម្លាំងនគរបាលប៉ុស្តិ៍ ទំនប់ទឹក ចេញមកអន្តរាគមន៍នោះទេ មិនដឹងថា គាត់ជាប់យាមតាមក្លឹប តាមខារ៉ាអូរអស់ហើយក៏មិនដឹង ?

ហេតុការណ៍ដេញកាប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បើតាមសំដីពីក្រុមកេ្មងមានគ្នាតិច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេជិះម៉ូតូតាមបណ្តោយ ផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ ពួកគេបានធ្លាយកង់ ហើយពួកគេក៏ឈប់ ដើម្បីប៉ះកង់ម៉ូតូ នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង ខណៈនោះក៏លេចមុខក្រុមជនបង្ក មានគ្នាប្រមាណជា៤០នាក់ ម៉ូតូប្រមាណជា២០ ប្រដាប់ដោយដាវសាំម៉ូរៃដេញកាប់ពួកគេ បណ្តាលឲ្យរងរបួស២នាក់ និងបានកាប់យកស្លាកលេខម៉ូតូ អស់ចំនួន២ ទើបពួកជនបង្ក បានរត់បាត់អស់ ។ ចំពោះអ្នករបួស ត្រូវបានមិត្តភក្តិ របស់ពួកគេដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យក្បែរនោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត