តៃវ៉ាន់​បោះឆ្នោត​បាន​ប្រធានាធិបតី​ស្រី​ជា​លើក​ដំបូង​

លោកស្រី​ Tsai Ing-Wen អាយុ​ ៥៩ ឆ្នាំ​ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​ នៅ​ក្នុង​កោះ​តៃវ៉ាន់​​ ។​ លោកស្រី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ ដែល​ចង់​បាន​ឯករាជ្យ​ពី​ប្រទេស​ចិន​ ។

ក្នុង​សុន្ទរកថា​របស់​លោកស្រី​ លោកស្រី​បាន​សន្យា​ថា​និង​រក្សា​ស្ថានភាព​ទំនាក់ទំនង​រវាង​ចិន​ និង​តៃវ៉ាន់ ដដែល​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​ ត្រូវ​តែ​គោរព​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ ហើយ​ភាគី​ទាំង​ពីរ​មិន​ត្រូវ​រករឿង​ឈ្លោះ​គ្នា​នោះ​ទេ ។ គួរ​បញ្ជាក់​ថា ប្រទេស​ចិន​ចាត់​ទុក​តៃវ៉ាន់​ គ្រាន់​តែ​ជា​ខេត្ត​ដែល​បែកចេញ​ពី​ខ្លួន​ប៉ុណ្ណោះ​ ហើយ​បាន​គំរាម​ថា​នឹង​យក​ដែនដី​នេះ​ត្រលប់​មក​វិញ​ដោយ​ប្រើ​កម្លាំង​នៅ​ក្នុង​ករណី​ចាំបាច់​ ។

លោកស្រី​បាន​ហៅ​ជោគជ័យ​នេះ​ថា​ ជា​យុគសម័យ​ថ្មី​មួយ​សម្រាប់​តៃវ៉ាន់ ហើយ​ថា​លោកស្រី​សន្យា​សហការ​ជាមួយ​និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​លើ​បញ្ហា​សំខាន់ៗ​របស់​ជាតិ​ ។ លោកស្រី​បាន​បន្ត​ថា​ ឆន្ទៈ​របស់​ប្រជាជន​តៃវ៉ាន់​ គឺជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ហើយ​ថា​ភាគី​ទាំង​ពីរ​ ត្រូវ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ស្វែងរក​នូវ​មធ្យោបាយ​ក្នុង​កិច្ចការ​ទំនាក់ទំនង ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង​មួយ​​ ដោយ​​ឈរ​លើ​សេចក្ដី​ថ្លៃថ្នូរ និង​ការ​ជួយ​គ្នា គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក​ ។ លើស​ពី​នេះ​ លោកស្រី​បាន​លើក​ឡើង​ថា យើង​ត្រូវ​ធានា​ឲ្យ​បាន​ថា​ គ្មាន​ការ​បង្ក​ជម្លោះ​ ឬ​ការ​ប៉ះទង្គិច​ណា​មួយ​កើត​ឡើង​នោះ​ទេ​ ហើយ​ព្រម​ទាំង​បាន​ព្រមាន​ថា​ រាល់​ទម្រង់​នៃ​ការ​គាបសង្កត់​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ស្ថិរភាព​ទំនាក់ទំនង​រវាង​ចិន​ និង​តៃវ៉ាន់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី​បាន​ថ្លែង​អំណរគុណ​ ដល់​សហរដ្ឋអាមេរិក​ និង​ជប៉ុន ចំពោះ​ការ​គាំទ្រ​ដល់​តៃវ៉ាន់ ហើយ​សន្យា​ថា​​តៃវ៉ាន់​នឹង​ចូលរួម​ចំណែក​រក្សា​ស្ថិរភាព​ក្នុង​តំបន់​ ។​

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • តៃវ៉ាន់​បោះឆ្នោត​បាន​ប្រធានាធិបតី​ស្រី​ជា​លើក​ដំបូង​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: