តោះមកមើល តារាប្រុសទាំង ២០នាក់នេះ ពេលអត់ផាត់មុខ ទៅជាយ៉ាងវិញ!?

កូរ៉េខាងត្បូង៖ នៅថ្ងៃនេះ ខ្មែរឡូតបានចាប់អារម្មណ៍ឃើញ នូវរូបថតតារា Kpop ប្រុសទាំង២០នាក់ ដែលមើលទៅពិតជា គួរឲ្យស្រលាញ់ ប៉ុន្តែរាងអស់សំណើចបន្តិច គឺថានៅពេលដែលពួកគេ មិនទាន់បានផាត់មុខ ឬគេហៅថា “Bare face” ហើយយើងក៏ចង់ចែករំលែកនៅភាពរីករាយទាំងនេះ ទៅកាន់ប្រិយមិត្តខ្មែរឡូតទស្សនាកម្សាន្តផងដែរ។

ជាការពិតណាស់ ជាទូទៅតារា Kpop ប្រុសស្រីភាគច្រើន ពួកគេកម្រនឹងឲ្យប្រិយមិត្តបានឃើញមុខរបស់ពួកគេ នៅពេលដែលមិនទាន់ផាត់មុខណាស់ ពីព្រោះពួកគេខ្មាសអៀន មិនមានជំនឿចិត្តទៅលើមុខទទេររបស់ខ្លួន ឬខ្លាចថានៅពេលដែលអ្នកគាំទ្រឃើញមុខទទេរហើយ អាចនឹងរត់បាត់ក៏អាចថាបានដែរ។

ប៉ុន្តែមិនថាយ៉ាងណា តារា Kpop ប្រុស ទាំង២០នាក់នេះវិញ ពួកគេមានភាពក្លាហាន និងមិនខ្មាសអៀនជាមួយនឹងមុខធម្មតា មិនបាន Make-up នោះទេ គឺគេហ៊ានបង្ហាញនូវអ្វីដែលពួកគេមាន និងអ្វីដែលជារបស់គេផ្ទាល់ផងដែរ៕

ដូចនេះ សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Allkpop

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកថា ខ្មែរឡូតក៏ធ្លាប់បានលើកឡើងនូវ តារាKpop ស្រីៗនៅពេលដែលពួកគេមិនទាន់បានផាត់រួចមកហើយផងដែរ។ គឺថាជាទូទៅ ពេលខ្លះអ្នកធ្លាប់គិតថា តារាKpopស្រីៗភាគច្រើន អាចស្រស់ស្អាតបាន គឺដោយសារតែការប្រើក្រែមម្សៅជំនួយ តែប៉ុណ្ណោះ។ តែអ្នកភ្លេចគិតថា មានតារាស្រីកូរ៉េប៉ុន្មានដួង ផ្ទៃមុខរបស់ពួកគេស្រស់បំព្រង ដោយមិនចាំបាច់តុបតែងមុខនោះ។

គេហទំព័របរទេសមួយ បានបង្ហាញតារាស្រីកូរ៉េជាច្រើនដួង ដែលមានផ្ទៃមុខស្រស់ស្អាតស្រាប់ ទោះគ្មានការតុបតែងក៏ដោយ។ ចំពោះតារាស្រីកូរ៉េទាំងនោះ ពិតជាមានផ្ទៃមុខម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង លើសម្រស់ពួកគេ។ មិនតែប៉ុណ្ណោះ ទោះផ្ទៃមុខរបស់ពួកគេ មិនផាត់មុខ ដូចតារាដ៏ទៃទៀត ក៏ពួកគេនៅតែ មើលទៅគួរឲ្យស្រឡាញ់ដដែល៕

ចង់ដឹងថា តារាស្រីណាខ្លះ ស្អាតដោយមិនចាំបាច់ផាត់មុខនោះ តោះតាមដានទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload