PENGUINE DANCE ចង្វាក់​រាំ​​​​ដែល​កំពុង​​ពេញ​និយម​នៅ​ក្នុង​រដូវ​កាល​មង្គលការ

The Penguin Dance ជា​ចង្វាក់​រាំ​មួយ​បែប​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​ទោ​​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​។​ ​​ចង្វាក់​នេះ​បើ​យើង​សង្កេត​មើល​ឲ្យ​ច្បាស់​ទៅ​គឺ​វា​ស្រដៀង​នឹង​សកម្មភាព​ក៏ដូចជា​ដំណើរ​របស់​សត្វភែនឃ្វីន (Penguin)​​ ដែល​វា​​ភាគច្រើន​រស់​នៅ​តំបន់​ដែល​ត្រជាក់​ពិសេស​គឺ​ទ្វីប​អង់​តាក​ទិច​។​

នា​ពេល​ថ្មី​ៗ​នេះ​​​ស្រប​ពេល​ដែល​រដូវ​កាល​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទើប​នឹង​ចាប់​ផ្ដើម​នោះ​​ចង្វាក់​រាំ​មួយ​នេះ​​ក៏​ត្រូវ​បាន​បង្ហាញ​វត្តមាន​ឡើង​នា​វេទិកា​រាំ​លេង​កម្សាន្ត​ដែល​មើល​ទៅ​ពិតជា​មាន​ភាព​រស់​រវើក​និង​ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ​ខ្លាំង​ឡើង​។

ចង់​ដឹង​ថា​ The Penguin Dance គេ​រាំ​របៀបណា​នោះ​សូមទស្សនា​វីដេអូទាំងអស់គ្នា ៖

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​នៅ​តែ​ល្អ​ជាង​នេះ ដែល​មាន​ដូចជា​ ចង្វាក់​រាំ​វង សារ៉ាវាន់ ឡាំ​លាវ ចូកកំពឹស​ ឬ រាំ​ក្បាច់​ជាដើម។ Penguin Dance គ្រាន់​តែ​ជា​ចង្វាក់​រាំ​មួយ​បែប​ទៀត​ដែល​ជួយ​ធ្វើ​ឲ្យ​ពិធី​រមង្គល​ការ​កាន់​តែ​មាន​ភាព​សប្បាយ​រីករាយ វា​មិន​អាច​ជំនួស​ចង្វាក់​រាំ​ប្រជាប្រិយ​​ខ្មែរ​បាន​នោះ​ទេ៕

អត្ថបទដោយ ៖ K3


  • PENGUINE DANCE ចង្វាក់​រាំ​​​​ដែល​កំពុង​​ពេញ​និយម​នៅ​ក្នុង​រដូវ​កាល​មង្គលការ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: