ទស្សនា​ខ្សែ​វីដេអូ ដែល​បង្ហាញ​ពី​កាយ​វិការ​រស់រវើក​របស់​លោកតា​ ស៊ីន ស៊ីសាមុត

លោក ស៊ីន​ ស៊ីសាមុត (១៩៣២-១៩៧៦) គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៥០​ ដល់ ៧០។ លោក​មាន​រហស្សនាម​ថា​ជា​ អធិរាជ​សំឡេង​មាស។​ លោក​ ស៊ីន​ ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ១៩៧៦។ ភាព​ល្បីល្បាញ​របស់​លោក​ ស៊ីន ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ​ ពីរោះ​រណ្ដំ​ចិត្ត​ គួប​ផ្សំ​និង​បទ​ចម្រៀង​មនោ​សញ្ចេតនា​គ្រប់​រស​ជាតិ​ លន្លង់​លន្លោច​ សប្បាយ​ កម្សត់​ខ្លោច​ផ្សារ​ -ល- ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​លោក​ និង​អ្នក​និពន្ធ​ដទៃ​ក្នុង​ជំនាន់​លោក។​លោក​តា​ ស៊ីន សាមុត គឺ​ជា​វីរបុរស​ស្នេហា​ជាតិ។​​
ខាង​ក្រោម​នេះ​ជា​វីដេអូ​ដ៏​ចំណាស់​ដែល​ដក់​ស្រង់​ពី​រឿង​ភាគ​របស់​ខ្មែរ​មួយ​ដែល​ឆ្លុះ​បញ្ចាំ​ពី​កាយវិការ​រស់រវើក​ ពី​សកម្មភាព​របស់​លោក​តា នៅ​ក្នុង​ពិធី​ជប់​លាង​ ដែល​ក្នុង​ពេល​នោះ​ដែរ​លោក​សំដែង​ជា​អ្នក​ចម្រៀង​នៅ​ពិធី​ជប់​លាង​រៀប​អាពាហ៍ពិពាហ៍​ពិពាហ៍​របស់​លោក​ឧត្ដមសេនីយ៍​ម្នាក់​។
តោះ​ចាំ​អី​ទៀត…..ទស្សនា​វីដេអូ ទាំង​អស់​គ្នា.
 

អត្ថបទ៖ Mr. Rina
ប្រភព៖ Youtube & wikipedia

 


  • ទស្សនា​ខ្សែ​វីដេអូ ដែល​បង្ហាញ​ពី​កាយ​វិការ​រស់រវើក​របស់​លោកតា​ ស៊ីន ស៊ីសាមុត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: