បទ​ថ្មី “អូន​ស្អាត​ដោយ​សារ​ភ្លើង” រង​ការ​រិះ​គន់​ចាស់ដៃ​ ពី​អ្នក​លេង​ Facebook

កាល​ពី​ពេល​ថ្មី​ៗនេះ​ តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ​ លោក​ខាត់ ជេមស៍ ច្រៀង​បទ​ថ្មី មាន​ចំណង​ជើង​ថា “អូន​ស្អាត​ដោយ​សារ​ភ្លើង” ក្នុង​កញ្ចក់​ទូរទស្សន៍ Bayon TV ត្រូវ​បាន​អ្នក​លេង Facebook ជា​ច្រើន​រិះគន់​ចាស់​ដៃ ខណៈ​បទ​នេះ​យក​លំនាំ​បទ Twerk It Like Miley ច្រៀង​ដោយ​លោក Brandon Beal ជា​តារា​ចម្រៀង​អាមេរិក។

បើ​យោង​តាម​ Facebook Fan Page មាន​ឈ្មោះ​ថា បាន Post កាល​ពី​ម្សិលមិញ​ រួមទាំង​សរសេរ​ក្នុង Status ជាមួយ​បទ​ចម្រៀង​ថា “បទ​គេ​ល្បី​ស្រាប់​អត់​ពិបាក​ទេ​យក​មក​ច្រៀង​ម៉ង!!!”។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ​មាន​មតិ​ជា​ច្រើន បាន​សរសេរ​​រិះគន់​ពី​ការ​ចំលង​បទ​ចម្រៀង​ របស់​បទ​បរទេស​យក​មក​ច្រៀង​ជា​បទ​របស់​ខ្លួនឯង​។​

នេះ​បើ​យោង​តាម Facebook Account មួយ​ចំនួន​បាន​បញ្ចេញមតិ​រិះ​គន់​ដូចជា៖
Facebook Account មាន​ឈ្មោះ​ថា Ston Ston មាន​មតិ​ថា “​បទ​ហ្នឹង​បើ​គេ​ប្តឹង មិន​ដឹង​ជា​អស់​លុយ​ប៉ុន្មាន​ទេ។ អត់​ចេះ​អាណិត​ម្ចាស់​អ្នក​និពន្ធ​បទភ្លេង​ទេ​ឫ? មាន​អារម្មណ៍​ថា​ខ្មាស​គេ​ណាស់​។ តែ​ក៏​មិន​បន្ទោស​អ្នក​ច្រៀង​ទាំង​ស្រុង​ដែរ នេះ​ប្រហែល​ជា​គាត់​ច្រៀង​តាម​គេ​ហើយ​មើល​ទៅ”។

បន្ទាប់​មក Kheang Zong Ty បាន​បញ្ចេញ​មតិ​ថា “ខ្មែរ​អើយ​ខ្មែរ សាន់ដេ​ចេះ​ខ្មាស​គេ​អត់​នឹង មិន​ស្រួល​ប្រាប់​គេ​ថា original song ទៀត”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​រិះគន់​ទាំងអស់​ គឺ​ដើម្បី​​ស្ថាបនា​នៃវិស័យ​ចម្រៀង​ក្នុង​ប្រទេស​ឲ្យ​កាន់​តែ​រីកចម្រើន​ជាង​មុន​តែ​ប៉ុណ្ណោះ​៕

សូមទស្សនាទាំងអស់គ្នា៖


អត្ថបទៈ សូររីកា
ប្រភព៖


  • បទ​ថ្មី “អូន​ស្អាត​ដោយ​សារ​ភ្លើង” រង​ការ​រិះ​គន់​ចាស់ដៃ​ ពី​អ្នក​លេង​ Facebook已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កំសាន្ត
Tags: