ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​

ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​



ប៉ោយប៉ែត​ ៖​ រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៥​នាក់ ភាគច្រើន​ជា​អ្នក​រស់នៅ​ខេត្ត​បាត់ដំបង ​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៤​នាក់​រង​របួស​ធ្ងន់។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សុរិយា​ថ្មី ឃុំ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​​​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នេះ​ផ្ទុក​ដោយ​មនុស្ស​៥​នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​បាត់ដំបង​ទៅ​លេង​កម្សាន្ត​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​ក្រោយមក​ក៏​ត្រឡប់​មក​ខេត្ត​បាត់ដំបង​វិញ ដោយ​បើក​ក្នុង​ល្បឿន​លឿន​ពី​លិច​ទៅ​កើត​លើ​ផ្លូវ​ជាតិ​លេខ​៥​។ លុះដល់​ចំណុច​កើតហេតុ ទំនង​អ្នកបើកបរ​ងងុយដេក និង​គេច​រថយន្ត​ផ្សេង​ផង ទើប​រេ​ចង្កូត​ចូល​ស្រែ​របស់​ប្រជាពលរដ្ឋ រួច​បត់​ក្បាល​មក​បុក​គល់​ដើម​ថ្កូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៤​នាក់​​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​តែម្ដង។ អ្នក​ស្លាប់​នោះ​មានឈ្មោះ​ហុង អាយុ​៣៨​ឆ្នាំ ជា​អ្នក​អង្គុយ​ក្បែរ​អ្នក​បើកបរ។ ចំណែក​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់៕

ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​ទំនង​អ្នកបើកបរ​ងងុយដេក ​បើក​បុក​គល់​ដើម​ថ្កូវ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់​