ចង់​កំណត់​អោយ​ iPhone បើកSpeakerដោយ​ស្វ័យ​ប្រវត្តិ​រាល់​ការ​ទទួល​​ទូរស័ព្ទ​ មាន​អី​ពិបាក

មនុស្ស​ភាគ​ច្រើន​ តែង​តែ​បើក​Speaker រាល់​ពេល​ដែល​ពួក​គាត់​និយាយ​ទូរស័ព្ទ​ ជា​ពិសេស​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​មាន​វ័យ​ចំណាស់​តែ​ម្ដង​។ ការ​ពិត​ទៅ​សម្រាប់​អ្នក​ដែល​រវល់​ច្រើន​ មុខ​ងារ​នេះ​ពិត​ជា​មាន​ប្រយោជន៍​ណាស់​ ដោយ​សារ​តែ​យើង​អាច​និយាយ​ទូរស័ព្ទ​បណ្ដើរ​ ធ្វើ​ការងារ​ដែល​នៅ​ជិត​នោះ​បណ្ដើរ​ផង​ដែរ​។

ដើម្បី​ចូល​ទៅ​កំណត់​មុខងារ​នេះ​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​
1. Settings> General> Accessibility
2. រួច​ចុច​លើ​ពាក្យ​ Call Audio Routing ហើយ​ប្ដូរ​ពី​ Automatic ទៅជា Speaker ជា​ការ​ស្រេច​។

សរុប​មក​ ការ​កំណត់​មុខ​ងារ​នេះ​ពិត​ជា​ ផ្ដល់​ភាព​ងាយ​ស្រួល​និង​សន្សំ​ពេល​វេលា​ដល់​លោក​អ្នក​ផង​ដែរ​។ បើ​សិន​ជា​ថ្ងៃ​ណា​ដែល​យើង​គិត​ថា​មិន​ចង់​ប្រើ​មុខ​ងារ​នេះ​លោក​អ្នក​ក៏​អាច​ចូល​ទៅ​បិទ​តាម​លំនាំ​ដើម​ ដោយ​គ្រាន់​តែ​ប្ដូរ​ពី Speaker ទៅជាAutomatic វិញ​ប៉ុណ្ណោះ ៕

ប្រភព ៖ 
អត្ថបទដោយ ៖ Leng Kim


  • ចង់​កំណត់​អោយ​ iPhone បើកSpeakerដោយ​ស្វ័យ​ប្រវត្តិ​រាល់​ការ​ទទួល​​ទូរស័ព្ទ​ មាន​អី​ពិបាក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:ជីវិតនិងសង្គម
Tags: