ដាក់​ឱ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ទី​៥ ចំណុចប្រសព្វ​ផ្លូវ​លេខ​២១៧ និង​ផ្លូវ​លូ​៥

រាជធានី​ភ្នំពេញ​៖  មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា  នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៧ ឧសភា ២០១៦ នេះ សាលា​រាជធានី​ភ្នំពេញ ដាក់​ឱ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ទី​៥ នៅ​ប្រសព្វ​រវាងផ្លូវ​លេខ​២១៧ និង​ផ្លូវ​ពី​លូ​៥ ខណ្ឌមានជ័យ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ជ្រាប និង​ចូលរួម​គោរព​ភ្លើងស្តុប និង​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។