ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពី​បទ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​វត្ត​អង្គ​ខាងត្បូង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ចុះ​អនុវត្ត​តាម​ដីកា​លេខ​៦៥​ព្រ​/​ទ​០១៦ ចុះ​ថ្ងៃ​ទី​១៥ មីនា ២០១៦ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​លោក កឹ​ម រ៉ា​វី ។

បុរស​ជា​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​ចាប់​ឃាត់ខ្លួន កាល​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៥ ឧសភា ២០១៦ នេះ ឈ្មោះ ម៉េ​ង សង្ហា (​ហៅ​ហា​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​ទូក​មាស ដែល​បាន​ប្រព្រឹត្តិ​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ កាលពី​ថ្ងៃ​ទី​៣១ តុលា ២០១៥ កន្លង​ទៅ ហើយ​បាន​រត់គេច​ខ្លួន​បាត់​មួយ​រយៈ ទើប​ពេល​នេះ​ចូល​ស្រុក​-​ភូមិ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយមាស  ដើម្បី​បញ្ជូន​មក​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​៕