ក្រុម​និ​ន​ចារ​លេចមុខ​នៅ​មោង​ប្ញ​ស្សី​យប់មិញ

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្រុម​ចោរប្លន់​៥​នាក់​ប្រដាប់​ដោយ​អាវុធ​AK ០១​ដើម ខ្លី​០១​ដើម​និង​ដែក​ត្បែង​មួយ​ដើម​និង​ពាក់​មុខ​ដូច​និ​ន​ចារ បាន​សម្រុកចូល​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿងសំណង់​និង​សាំង  នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ ស្ថិត​ក្នុងភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ។

បើ​តាម​របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​រ៉ើ​ន រុន ភេទ​ប្រុស អាយុ​៤១​ឆាំ្ន បាត់បង់​ទ្រព្យសម្បត្តិ​រួម​មាន​៖ ខ្សែ​កបា្ល​ក​ទី​ន ទម្ងន់​១​តម្លឹង​៥​ជី ខ្សែ​ក​មាស​៤​ជី កងដៃ​បា្ល​ក​ទី​ន​តម្លៃ​២០០​ដុល្លារ លុយ​ខ្មែរ​៨០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​៣​គ្រឿង (​សាំង​សុង​១ ហួ​វៃ​១​និង​ចុច​ពិល​) និង​ភ្ជង់​ប្លន់​អ្នក​ជិតខាង​ម្នាក់​ទៀត​ឈ្មោះ សូត្រ សុខ ភេទ​ស្រី អាយុ​៣២​ឆាំ្ន ដែល​មក​លេង​ផ្ទះ​ជន​រង​គ្រោះ​យក​ទ្រព្យសម្បត្តិ​រួម​មាន​៖ ខ្សែ​កបា្ល​ក​ទី​ន​១​ខ្សែ ទម្ងន់​៥​ជី កងដៃ​បា្ល​ក​ទី​ន​ទម្ងន់​៥​ជី លុយ​ខ្មែរ​៣០​ម៉ឺន​រៀល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចាប់តាំងពី​យប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់ ៕