ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​

6 Videos


ស្រីស្អាត ធីណាតា ទើបតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនជាមួយគូដណ្តឹងនៅប្រទេសថៃមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះ នាងបានបង្ហាញនូវអារម្មណ៍ទុក្ខព្រួយឲ្យអ្នកគាំទ្របានដឹងលឺ គ្រប់ៗគ្នា ។

ថ្វីត្បិតតែត្អូញត្អែរពិបាកចិត្តក៏ពិតមែន តែ ធីណាតា នៅមិនទាន់បែកគ្នាជាមួយគូដណ្តឹងនោះទេ នាង និង គូដណ្តឹងនៅទំនាក់ទំនងគ្នាជាធម្មតា គ្រាន់តែមានពេលខ្លះអ្នកទាំងពីរឧស្សាហ៍ឈ្លោះគ្នា ព្រោះរឿងមួយចំនួន ។ នេះមិនមែនជា លើកទីមួយឡើយ ដែល ធីណាតា តែងតែត្អូញត្អែរពីអារម្មណ៍ពិបាកចិត្ត ព្រោះរឿងគូដណ្តឹងមិនយល់ចិត្ត ។

ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​

ចំណងស្នេហ៍ ធីណាតា និង គូដណ្តឹង ត្រូវបានទស្សនិកជនដឹងលឺជាសាធារណៈ បន្ទាប់ពីនាងបានភ្ជាប់ពាក្យជាមួយគ្នា កាលពីដើមឆ្នាំ ២០១៦ បើទោះបីជានាងទើបតែចាប់ផ្តើមស្រលាញ់គ្នាបានត្រឹមតែជាងមួយខែក្តី ។ ធីណាតា ជាតារាមួយដួង ដែលចូលចិត្តបង្ហាញពីអារម្មណ៍ពិតឲ្យទស្សនិកជនបានដឹងលឺ ដោយនាងមិនមានអារម្មណ៍ខ្មាសអៀននោះទេ រាល់ពេលផ្អែមល្ហែមជាមួយគូដណ្តឹង នាងតែងតែបង្ហាញប្រាប់ឲ្យគេបានដឹង សូម្បីតែពេលពិបាកចិត្ត ក៏នាងមិនលាក់លៀមដែរ ។

ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​

មានទស្សនិកជនមួយចំនួនបានសរសើរពីភាពក្លាហានរបស់នាង រហូតមានអ្នកខ្លះជួយគាំទ្រ និង ផ្តល់កំលាំងចិត្តដល់នាង រាល់ពេលដែលនាងបង្ហោះសារខូចចិត្ត ។ ស្របពេលដែល ធីណាតា បង្ហាញនូវអារម្មណ៍ខូចចិត្តបែបនេះ គូដណ្តឹងរបស់នាងតែងតែព្យាយាមខំលួងលោមនាងគ្រប់ពេល ៕ អាលីណា

ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​
ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​
ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​
ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​
ធី​ណា​តា ត្អូញ​ខូចចិត្ត​ទៀតហើយ​