ព័ត៌មានលម្អិត៖ ក្រុមចោរប្រដាប់អាវុធប្លន់ផ្ទះប្រជាពលរដ្ឋ លក់គ្រឿងសំណង់ នៅស្រុកម៉ោងឬស្សី យកទ្រព្យសម្បត្តិអស់មួយចំនួន

(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅម៉ោង ៧៖២០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង្ស័យចំនួន៥នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម កាំភ្លើងខ្លី១ដើម និងដែកស្បែង១ ដោយជនសង្ស័យពាក់ម៉ាស៤នាក់ យកអត់ទ្រព្យសម្បត្តិមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈដែលម្ចាស់ផ្ទះបាត់បង់រួមមាន៖ ខ្សែក១ខ្សែ ទម្ងន់១ដំឡឹង ៥ជី, ខ្សែកមាស១ខ្សែទម្ងន់៤ជី, ខ្សែដៃមាស១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ (ទិញ២០០ដុល្លារ), លុយខ្មែរ៨ម៉ឺនរៀល, ទូរស័ព្ទដៃ Samsung ៣គ្រឿង, ទូរស័ព្ទ ហួវៃ១គ្រឿង និង ទូរស័ព្ទណូគាចុចពិល១គ្រឿង។ ចំណែកឯអ្នកឈ្មោះ សូត្រ សុខ ភេទស្រី អាយុ៣២ឆ្នាំ ដែលជាអ្នកមកលេងផ្ទះជនរងគ្រោះ ក៏បាត់បង់សម្ភារៈផងដែរ រួមមាន៖ ខ្សែកប្លាកទីន ១ខ្សែទម្ងន់៥ជី, កងដៃប្លាកទីន១ខ្សែ ទម្ងន់៥ជី និងលុយខ្មែរ ៣០ម៉ឺនរៀល។

សមត្ថកិច្ចបញ្ជាក់ទៀតថា ម្ចាស់ផ្ទះដែលចោរប្លន់ មានប្តីឈ្មោះ រ៉ើន រុន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ ស៊ំ សៅហេង ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសំណង់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានចូលភ្ជង់យកកាបូបលុយអស់ជាង១ម៉ឺនដុល្លារ ស្ថិតនៅចំណុចក្រុមហ៊ុន «ខេលីង» លក់ឱសថបុរាណធម្មជាតិ ភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ស្រ្តីដែលចោភ្ជង់ក្បាលប្លន់យកកាបូបលុយឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ បានយកប្រាក់មកបង់ឲ្យក្រុមហ៊ុនជាមួយប្ដី។

ខណៈដែលប្ដីចូលប្រជុំនៅខាងក្នុងក្រុមហ៊ុន ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូប្រភេទសង់១២៥ ពណ៌ខ្មៅ ម្នាក់ចាំនៅលើម៉ូតូ និងម្នាក់ទៀតបានចុះពីលើម៉ូតូ ដើរចូលមកភ្ជង់ក្បាលស្រីរងគ្រោះ ដែលនៅមុខក្រុមហ៊ុន ហើយឆក់យកកាបូបយករួចជិះគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ បាត់ស្រមោលតែម្ដង។ លោក រ័ត្ន នាង ប្ដីស្រ្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា លុយក្នុងកាបូប ដែលក្រុមចោប្លន់យកទៅនោះមានចំនួន១,១០០៨ដុល្លារ និងទូរស័ព្វដៃមួយចំនួនទៀត។ បន្ទាប់ពីក្រុមចោប្លន់រួច ក៏មានការស្រែកឆោឡោឡើង ហើយក៏មានមនុស្សជិះដេញតាមក្រុមចោដែរ ក៏ប៉ុន្តែអ្នកដែលដេញតាមចោរត្រូវសមត្ថកិច្ច ស្ទាក់ហៅសួរនាំនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត