ខ្សែ​ប្រយុទ្ធ​៣​រូប​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona ហើយ​ក្នុង​នោះ​ក៏​មាន​ Van Persia ផង​ដែរ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្លឹប​ Barcelona បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ពួក​គេ​គ្រោង​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ចូល​បន្ថែម​ទៀត​នៅ​ខែ​មករា​ខាង​មុខ​នេះ​ ហើយ​ខណៈ​ពេល​នេះ​ពួក​គេ​បាន​បង្ហើប​ថា​ខ្សែ​ប្រយុទ្ធ​៣​រូប​កំពុង​ក្លាយ​ជា​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ពិចារណា​ ។

ដោយ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​នោះ​មាន​កីឡាករ​ Nolito របស់​ក្លឹប​ Celta De Vigo ចំណែក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ទៀត​គឺ​ Anwar El Ghazi ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Ajax អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​កីឡាករ​ Robin Van Persie ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Fernerbahce ក៏​ជា​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​កីឡាករ​ទាំង​៣​រូប​នេះ​សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​ជាក់​ស្ដែង​ដូចជា​ ៖

– Nolito គិត​ត្រឹម​៩​ប្រកួត​នៅ​ក្រប​ខណ្ឌ​ La Liga រដូវ​កាល​នេះ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​បាន​ចំនួន​៧​គ្រាប់ឲ្យ​ក្លឹប​ Celta De Vigo ។​

– ដោយ​ឡែក​ Anwar El Ghazi ក៏​មិន​ធម្មតា​ត្រឹម​៩​ប្រកួត​ក្រប​ខណ្ឌ​ Eredivise នៃ​ប្រទេស​ហូឡង់​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​គ្រាប់​ឲ្យ​ក្លឹប Ajax  ។

– ខណៈ​ Robin Van Persie គិត​ត្រឹម​៩​ប្រកួត​នៅ​ក្រប​ខណ្ឌ​ Super Lig នៃ​ប្រទេស​ទួគី​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤​គ្រាប់​ឲ្យក្លឹប​ Fernerbahce ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​៣​រូប​ក្លាយ​ជា​គោល​ដៅ​របស់​ Barcelona ហើយ​ក្នុង​នោះ​ក៏​មាន​ Van Persia ផង​ដែរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: