សូម​សរសើរ​កីឡាករ​ឆ្នើម​រូប​នេះ​ខាន​ចូល​លេង​២​ប្រកួត​មក​វិញ​ស៊ុត​បាន​២​គ្រាប់​ភ្លាម​

ក្នុងការប្រកួតកាលពីយប់មិញក្លឹប Leicester City ដែលជាម្ចាស់ពាន Premier League នៅរដូវកាលនេះបានយកឈ្នះដោយលទ្ធផល៣ទល់នឹង១លើក្លឹបភ្ញៀវ Everton ។

ក្នុងការប្រកួតអ្នកដែលគួរឲ្យអារម្មណ៍ជាងគេគឺកីឡាករ Jamie Vardy ដោយគេខកខានលេងឲ្យ២ប្រកួតដោយសារតែជាប់ការពិន័យក្រោយទទួលកាតក្រហមពេលប៉ះទង្គិចជាមួយកីឡាករ West Ham United ។

តែយ៉ាងណាកាលពីយប់មិញ Vardy ធ្វើបានយ៉ាងល្អដោយគេអាចស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងគឺនៅនាទី៥និងមួយគ្រាប់ទៀតនៅនាទី៦៥ ( Penalty ) ។ ដោយឡែកមួយគ្រាប់ទៀតរបស់ Lecicester City ស៊ុតបញ្ចូលទីដោយកីឡាករ Andy King នៅនាទី៣៣ ។

គិតទាំងគ្រាប់បាល់យប់មិញធ្វើឲ្យ Vardy កើនដល់២៤គ្រាប់ឲ្យ Leicester City រដូវកាលនេះ ។ ហើយបច្ចុប្បន្ន Vardy កំពុងស្ថិតក្នុងប្រជែងយកស្បែកជើងមាសជាមួយខ្សែប្រយុទ្ធ២រូបគឺកីឡាករ Harry Kane ដែលមាន២៥គ្រាប់ និងកីឡាករ Sergio Arguero ដែលមាន២៣គ្រាប់ ។

អត្ថបទ ៖ វិចទ័រ


  • សូម​សរសើរ​កីឡាករ​ឆ្នើម​រូប​នេះ​ខាន​ចូល​លេង​២​ប្រកួត​មក​វិញ​ស៊ុត​បាន​២​គ្រាប់​ភ្លាម​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:វីដេអូ
Tags: