អ្នកលេងហ្វេសប៊ុក ជេរដៀល ដេនី ក្វាន់ ដូចមេធ្មប់ ពេលតែងខ្លួន ជាព្រះនាងតុក្កតា!

ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេនី ក្វាន់ ហាក់ដូចជារងការរិះគន់យ៉ាងសន្ធឹក ក្រោយពីនាងបានស្លៀកឈុតជាព្រះនាងតុក្កតា ក្នុងកម្មវិធីខួបកំណើតរបស់ប្អូនប្រុសរបស់នាង។

ចំពោះតារាសម្តែងស្រីរូបនេះ តែងតែត្រូវបានគេចាប់អារម្មណ៍ លើការស្លៀកពាក់របស់នាង ដែលភាគច្រើននាងចូលចិត្ត បង្អួតដើមទ្រូងជារឿយៗ ប៉ុន្តែប៉ុន្មានថ្ងៃនេះនាងបែរជាត្រូវគេជេដៀលយ៉ាងកប់ៗមាត់ទៅវិញ ទៅលើការតែងខ្លួនខុសរបៀប នៅក្នុងពិធីខួបកំណើតរបស់ប្អនប្រុសរបស់នាង។ 

ក្នុងនោះដែរ កញ្ញា ដេនី ក្វាន់ បានបង្ហោះរូបមួយសន្លឹក និងសរសេរសារក្នុងគណនីហ្វេសប៊ុករបស់នាងថា "បើអូនក្លាយជាព្រះនាងCinderella ស្រលាញ់អូនអត់?"

ចំពោះរូបថតរបស់នាង ដែលតែងខ្លួនជាព្រះនាងក្នុងរឿងតុក្កតានោះ ហាក់ដូចជាមិនធ្វើឲ្យមហាជនគាំទ្រ និងពេញចិត្តនោះទេ ថែមទាំងនាំគ្នា ថាឲ្យនាងមួយទំហឹង ដែលអ្នកខ្លះ សុទ្ធតែថាធ្វើខ្លួនមិនចេះមើល ដូចជាមេធ្មប់គួរឲ្យខ្លាច អាក្រក់មើលខ្លាំងណាស់ និងអ្នកខ្លះទៀត ថារូបនាងមិនសមជាព្រះនាង Cinderella សមជាតុក្កតាខ្មោចច្រើនជាង។

ទោះបីជា កញ្ញា ដេនី ក្វាន់ ត្រូវបានរងការរិះគន់ និងជេឲ្យនាង សុទ្ធតែដូចជា បិសាចក៏ដោយ ក៏រូបនាងហាក់ដូចជា មិនខ្វល់ខ្វាយ និងមិនតបតរាល់Comment ដែលនិយាយអាក្រក់ដាក់នាងនោះដែរ៕

ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅនេះ តារាសម្តែងស្រី ស៊ិចស៊ី ដេនីក្វាន់ បានរៀបចំពិធីខួបកំណើតឲ្យ ប្អូនប្រុសរបស់នាង យ៉ាងអធិកអធម កាលពីយប់មិញ។

បើក្រឡេកមើល ការស្លៀកពាក់របស់ កញ្ញា ដេនីក្វាន់ និងបងប្អូនរបស់នាង បានតែងខ្លួនជាព្រះនាង ក្នុងរឿងព្រេងតុក្កតា ដែលធ្វើឲ្យភ្ញៀវកិត្តិយសដក.ក ចំហរមាត់តែម្តង។ ហើយក្នុងនោះដែរ កញ្ញា ដេនីក្វាន់ បានស្លៀកនូវរ៉ូបវែងអន្លាយ ពាក់សក់ពណ៌លឿង ដោយថែមទាំងបញ្ចេញសាច់ទ្រូង ដ៏ទ្រលុកទ្រលន់ទៀតផង។

ចំពោះការលេងខ្លួន ក្នុងថ្ងៃខួបកំណើតរបស់ប្អូនប្រុស ដេនីក្វាន់ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភាគច្រើន មិនសូវឃើញមានអ្នកណា តែងខ្លួនបែបព្រះនាងតុក្កតាបែបនេះទេ ក្នុងពិធីខួបកំណើត។

តោះមើលការលេងខ្លួន របស់ដេនីក្វាន់ និងបងប្អូនរបស់នាងទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload