អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ផ្លែ​ត្របែក

​​ផ្លែ​ត្របែក​គឺ​ជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយ​ជា​ពិសេស​នៅ​តំបន់​អាស៊ី​យើង​ហើយ​ជា​ទូទៅ​ធ្វើ​អោយ​ស្រក់​ទឹក​មាត់​ពេល​ចុច​ជាមួយ​អំបិលម្ទេស ទឹក​ស្ករ កាពិ ឬ ប្រហុក​ជាដើម។ ប៉ុន្តែ​វា​មិន​ត្រឹម​តែ​ជា​អាហារ​ទទួលទាន​លេង​នោះ​ទេ​តែ​វា​ក៏​ដើរ​តួនាទី​ជា​ឱសថ​ផង​ដែរ។

ផ្លែ​ត្របែក​ផ្ទុក​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​​រ៉ែ​ប៉ុន្តែ​វា​មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​គេ​បំផុត។ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​នៅ​ក្នុង​ផ្លែ​ត្របែក​១​ផ្លែ​មាន​ផ្ទុក វីតាមីនC ៤ដង​បើ​ប្រៀបធៀប​ជាមួយ​នឹង​ផ្លែ​ក្រូច។ ក្រៅ​ពី​នេះ​ទៀត​ផ្លែ​ត្របែក​ក៏​មាន​ផ្ទុក​ទៅ​ដោយ វីតាមីន A​១០ដង​បើ​ប្រៀបធៀប​ជាមួយ វីតាមីន Aដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូចឆ្មារ។ មួយ​វិញ​ទៀត​ផ្លែ​ត្របែក​ក៏​មាន​ផ្ទុក​ទៅ​ដោយ វីតាមីនB2 វីតាមីនK និង វីតាមីនE ដែល​មាន​តួនាទី​ជួយ​ទ្រទ្រង់​សុខភាព។ វា​ក៏​មាន​ផ្ទុក​ជាតិ​កាក​សរសៃ និង អាស៊ីតហ្វូលីក​ជាមួយ​សារធាតុ​រ៉ែ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដូចជា ម៉ាញេទិច ផូស្វ័រ ជាតិ​ដែក ស្ពាន់ កាល់ស្យូម និង ប៉ូតាស្យូម។ ជាមួយ​សារធាតុ​ចិញ្ចឹម​ទាំងនេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ផ្លែ​ត្របែក​ពិត​ជា​ផ្លែឈើ​សុខភាព​សម្រាប់​យើង​ជ្រើសរើស​មក​ទទួលទាន។ ហើយ​ចំនុច​ដែល​គួរ​អោយ​កត់​សម្គាល់​មួយ​ទៀត​នោះ​គឺ ​ត្របែក​ជា​ដើមឈើ​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ដាំ និង មិន​ត្រូវ​ការ​សារ​ធាតុ​គីមី​មក​បំប៉ន​នោះ​ទេ៕

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖


  • អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ផ្លែ​ត្របែក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:បច្ចេកវិទ្យា
Tags: