ឆ្មារ​មួយ​ក្បាល​ពូកែ​ទៅ​សាលា​ញឹក​ញាប់​ពេក​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​​ជា​សិស្ស​សាលា​ពេញ​សិទ្ធិ

ជា​ធម្មតា​មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​អាច​ចូល​សាលា​រៀន​ដើម្បី​រៀន​បាន ប៉ុន្តែ​រឿង​រ៉ាវ​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​វិទ្យាល័យ Leland ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង San Jose, រដ្ឋCalifornia, សហរដ្ឋអាមេរិក ដោយ​ឆ្មារ​មួយ​ក្បាល​បាន​ក្លាយ​ទៅ​ជា​សិស្ស​ពេញ​សិទ្ធិ​នៅ​ក្នុង​វិទ្យាល័យ​មួយ​នេះ។

តាម​រយះ​គេហទំព័រ​ Viralnova បាន​ឲ្យ​ដឹង​ថា​ឆ្មារ​មួយ​ក្បាល​នេះ​​មាន​ឈ្មោះ​ថា Bubba។ ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា​វា​ឧស្សាហ៍​មក​វិទ្យាល័យ​នេះ​ជា​ញឹកញាប់​ គេ​ក៏​សម្រេច​ចិត្ត​ឲ្យ​វា​ក្លាយ​ទៅ​ជា​សិស្ស​សាលា​ពេញ​សិទ្ធិ​របស់​វិទ្យាល័យ​នេះ​តែ​ម្ដង​ទៅ។ ដោយ​វា​ទទួល​បាន​ទាំង​ប័ណ្ណ​សម្គាល់​ខ្លួន កន្លែង​សម្រាប់​អង្គុយ​សិក្សា និង​ទូរ​សម្រាប់​ដាក់​សម្ភារៈ​ជា​ដើម មិន​ចាញ់​សិស្ស​សាលា​ដទៃ​ឡើយ៕

ប្រភព ៖ ប្រែសម្រួលដោយ ៖ Mr DEE


  • ឆ្មារ​មួយ​ក្បាល​ពូកែ​ទៅ​សាលា​ញឹក​ញាប់​ពេក​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​​ជា​សិស្ស​សាលា​ពេញ​សិទ្ធិ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/08  Category:កីឡា
Tags: